(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជូនមន្ត្រី ៣រូបឲ្យទៅសិក្សាសញ្ញាបត្រកម្រិត A-License ដែលនឹងចាប់ផ្តើមរៀន ២ដំណាក់កាលគឺដំណាក់កាលទី១ ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ និងដំណាក់កាលទី២ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

អ្វីដែលសំខាន់ផងនោះ មន្ត្រីទាំង ៣រូប ដែលនឹងចូលរៀនក្នុងវគ្គនេះរួមមាន លោក ស៊ុ វណ្ណា ជាជំនួយការគ្រូបង្វឹកក្រុមឈុតធំ កញ្ញា ឈឿន និផា គ្រូយុវជនថ្នាល និងគ្រូបង្វឹកក្រុមនារីថ្មីគឺ ម៉ៅ សាវិន។

ទន្ទឹមគ្នានោះ អ្នកចាត់ការទូទៅក្លឹប លោក លី ហៀង ក៏មានឈ្មោះក្នុងបញ្ជីរបស់សហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការចូលទៅសិក្សានៅវគ្គ A-License នេះដែរ ប៉ុន្តែដោយសារតែលោកមានភារកិច្ចដែលត្រូវបំពេញនៅក្រៅប្រទេស ដូច្នេះយើងកំពុងតែសម្រួលលើបញ្ហានេះ។

សូមបញ្ជាក់ផងដែរថា គួរឲ្យបាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺនេះជាលើទី១ ហើយកម្ពុជាដែលមានស្ត្រីខ្មែរ ២រូបមកសិក្សាវគ្គ A-License គឺកញ្ញា ឈឿន និផា និងអ្នកគ្រូ ម៉ៅ សាវិន៕