(ភ្នំពេញ)៖ គុនខ្មែរកីឡាករ សុខ ធី នឹងត្រូវប៉ះជើងខ្លាំងថៃ ឡិត សិលា ម្ដងទៀត នៅប្រទេសឥណ្ឌូណេស៊ី ក្នុងកម្មវិធីលំដាប់ពិភពលោក One Championship ខណៈអ្នកប្រដាល់កម្ពុជា សុខ ធី ក៏ធ្លាប់វាយចាញ់កីឡាករ ឡិត សិលា ម្ដងហើយនៅទីក្រុងម៉ាកាវ ប្រទេសចិន។

នេះជាការប្រកួតសងសឹកលើកទី២ ដែលនឹងត្រូវធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Jakarta ក្នុងសង្វៀន Istora។

អ្នកប្រដាល់វ័យក្មេង សុខ ធី ម្ចាស់ខ្សែក្រវាត់គូបូតា ក្នុងទម្ងន់ ៥៧គីឡូក្រាមត្រូវប្រកួតក្នុងទម្រង់ប្រដាល់សេរីជាមួយកីឡាករ ឡិត សិលា ក្នុងប្រភេទទម្ងន់ Flyweight។

ក្នុងការប្រកួតនោះដែរ ក៏មានគូដណ្តើមខ្សែក្រវាត់ពិភពលោក Welterweight World Championship រវាងកីឡាករអាមេរិក Kadestam ប៉ះកីឡាករស្វីស Tyler McGuire៕