(ភ្នំពេញ)៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ចាប់ផ្តើមបង្វឹកកីឡាករ​ កីឡាការិនី​ ដើម្បីត្រៀមលក្ខណៈពេញលេញសម្រាប់ កីឡាករ កីឡាការិនី,គ្រូបង្វឹក និងគណៈកម្មការបច្ចេកទេសបានកំពុងបង់ហ្វឹកកីឡាករ,កីឡាការិនី ឲ្យយល់ដឹងច្បាស់ពីអ្វីដែលហៅថាវិញ្ញាសា ឌូអាត្លុង និងលក្ខខណ្ឌរៀបចំការប្រកួត ដែលប្រទេសហ្វីលីពីន បានដាក់បញ្ចូលវិញ្ញាសា ឌូអាត្លុង នៃប្រភេទកីឡាទ្រីយ៉ាត្លុង ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០១៩ ខាងមុខ។

នេះបើតាមការបញ្ជាក់ពី លោក ងិន សុខបញ្ញា អគ្គលេខាធិការកីឡាសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឌូអាត្លុង ដែលរយៈពេលនៃការហ្វឹកហាត់មាន ពេល៣ថ្ងៃ កាលពីព្រឹកមិញនេះ នៅពហុកីឡដ្ឋានមរតកតេជោ។

សម្រាប់កីឡាមួយប្រភេទនេះ គឺមានវិញ្ញាសា ៣ប្រភេទលេងក្នុងពេលតែមួយជាដំបូង កីឡាករ កីឡាការិនី ទាំងអស់ ត្រូវហែលទឹកបន្ទាប់មក រត់ ហើយចង់ក្រោយ ជិះកង់ កីឡាមួយប្រភេទនេះ វាមានភាពពិបាកជាងគេដោយអ្នកលេងទាំងអស់ត្រូវចេះបត់បែន និងមានភាពអំណត់ខ្ពស់ដោយត្រូវឲ្យកីឡាករទាំងពីភេទ មានការតស៊ូច្រើនគ្រាប់ដំណាកកាលនៃការប្រកួត។

សម្រាប់ការហ្វឹកហាត់នេះ គឺព្យាយាមឆ្ពោះទៅកាន់ស៊ីហ្គេម ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ នេះជាការបញ្ជាក់របស់ពី លោក ងិន សុបញ្ញា អគ្គលេខាធិសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កាលពេលកន្លងទៅនៅស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕