(ភ្នំពេញ)៖ មជ្ឈមណ្ឌលផ្កាកែវ «Beauty Center» បានសម្រេចបើកវគ្គបណ្ដុះបណ្ដាលជំនាញកែសម្ផស្ស ដល់សិស្សដែលមានបំណងចង់បាន អាជីពមួយច្បាស់លាស់ ទៅថ្ងៃអនាគត ដោយបានផ្ដល់ជូននូវកញ្ចប់តម្លៃពិសេស ពុំធ្លាប់មានពីមុនមក ហើយសិក្ខាកាមនឹងទទួលចំណេះជំនាញពិតប្រាកដ ពីគ្រូឯកទេសល្បីៗ មកពីក្រៅប្រទេស។

អ្នកគ្រប់គ្រងមជ្ឈមណ្ឌលផ្កាកែវ «Beauty Center» អ្នកស្រី សួរ ស្រីកែវ បានថ្លែងឲ្យដឹងថា វគ្គសិក្សាថ្មីនេះ មានការបញ្ចុះតំលៃពិសេស សម្រាប់វគ្គថ្មីខាងផ្លុំ និងប៉ាក់ចិញ្ចើម «eyebrow.lip.mouth.eyeliner» លើការរៀនផ្លុំ និងប៉ាក់ចិញ្ចើម បែបកូរ៉េ ឬថៃ និងអាមេរិក។ សិស្សជាច្រើនដែលមកពីគ្រប់ខេត្ត-ក្រុង អាចជួលជាបន្ទប់ជិតមជ្ឈមណ្ឌលបាន នៅជិតទីតាំងតែម្តង មិនពិបាកឆ្ងាយ ដើរតែ៤នាទីដល់តែម្តង។

អ្នកគ្រប់គ្រងហាងដដែលបន្តថា សំភារៈសិក្សាវគ្គដំបូង១ ឈុតសម្រាប់សិស្ស១០នាក់ដំបូង មានបើកវគ្គបង្រៀនវគ្គខ្លី ស្តីពីទ្រឹស្តីក្នុងការធ្វើបែបណាឲ្យស្អាត «ឲ្យបានលេខ១» លើលំដាប់អ្នកខ្លាំង សម្រាប់អ្នកដែលចង់បាន បទពិសោធន៍ថ្មី ប្លែក ទិចនិកខុសៗគ្នា ពីប្រទេសមួយទៅប្រទេសមួយ ចេះបានមកពីរៀន។ ទទួលបានគ្រឹះសំខាន់ៗពីគ្រូ ដែលមានជំនាញមកពីកូរ៉េ ថៃ អាមេរិក មានចំណុចធំៗ ជាគ្រឹះសំខាន់ ដែលមិនអាចអត់បាន។

សូមបញ្ជាក់ថា វគ្គថ្មីនេះ ចាប់ផ្ដើមសិក្សា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ ៥៖០០នាទីល្ងាច។ ក្នុងនោះ ក៏មានផ្ដល់ជូនអាហារថ្ងៃត្រង់ ហើយមានការ បង្រៀនដោយគ្រូជនជាតិថៃ ឈ្មោះ Ajarn ying ផងដែរ។ បន្ទាប់ពីរៀនចប់ អ្នកសិក្សានឹងទទួលបានសញ្ញាប័ត្រពីរ គឺទី១ សញ្ញាប័ត្រចេញពី ផ្កាកែវ Beauty center និងទី២ សញ្ញាប័ត្រចេញពីស្ថាប័នថៃ ឈ្មោះ Beauty Art។ ទទួលចុះឈ្មោះត្រឹម ៣០០នាក់ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ័ ០១២ ៦៤៧ ០០០\ ០៩០ ៦៤៧ ០០០៕