(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Neymar រកបាន ១គ្រាប់តាមរយៈទាត់បាល់ប៉េណាល់ទីនៅនាទីទី៧៦ ជួយប្រេស៊ីលយកឈ្នះអ៊ុយរ៉ាហ្គាយ ១-០ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Emirates ដែលជាទឹកដីរបស់ក្លឹបកាំភ្លើងធំ Arsenal។

កីឡាករដែលរកគ្រាប់ស៊ុតបញ្ចូលទីបាន ១៣គ្រាប់ ពីការបង្ហាញខ្លួនបាន ១៦ប្រកួតនារដូវកាលនេះនៅក្នុងក្លឹបបារាំង Paris Saint-Germain បានចូលលេងគ្រប់ការប្រកួតរបស់ប្រេស៊ីល បន្ទាប់ពីពួកគេបានជ្រុះចេញពី World Cup 2018 ត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើងរបស់ប៊ែលហ្ស៊ិកជាមួយមិត្តរួមក្រុម Alisson, Roberto Firmino ខណៈខ្សែប្រយុទ្ធ Everton, Richarlison លេងក្នុងនាមកីឡាករបម្រុង។

ជាមួយគ្នានោះ អតីតមិត្តរួមក្រុម Luis Suarez ក៏ព្យាយាមដាក់សម្ពាធខ្លាំងណាស់ដែរ តាមរយៈស៊ុតពីចម្ងាយ និងទាត់ បាល់ Free kick ជាដើម តែត្រូវបានការពារជាប់ដោយអ្នកចាំទី Liverpool, Alisson៕