(ក្រុងឡុងដ៍)៖ កីឡាករវាយកូនបាល់ទោល Alexander Zverev បានយកឈ្នះនៅលើកីឡាករដែលកំពុងនៅចំណាត់ ថ្នាក់លេខ១ ពិភពលោក Novak Djokovic ដើម្បីឈ្នះពាន ATP 2018 ជាលើកដំបូងរបស់ខ្លួន ក្នុងការប្រកួតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសយប់មិញនេះ។

កីឡាករដែលទើបមានវ័យ ២១ឆ្នាំជនជាតិអាល្លឺម៉ង់ បានបញ្ចេញថ្វីដៃយកឈ្នះកីឡាករស៊ែប៊ី ក្នុងលទ្ធផល ២-០ ជាមួយនឹងលទ្ធផលពិន្ទុ ៦-៤ និង ៦-៣ ដើម្បីការឈ្នះ ៦ប្រកួតជាប់ៗគ្នាក្នុងវគ្គផ្តាច់ព្រ័ត្ររបស់គូប្រជែង Djokovic នៅគ្រប់កម្មវិធីនាពេលកន្លងមក។

ការឈ្នះពានធំកម្រិត ATP ជាលើកទី១ សម្រាប់កីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ៣ ពិភពលោក Alexander Zverev ទទួលបានពាន១ និងរង្វាន់អមជាទឹកប្រមាណ ២.៥លានដុល្លារអាមេរិកត្រឡប់ទៅផ្ទះវិញផងដែរ៕