(អាមេរិក)៖ អ្នកគាំទ្ររបស់អតីតតារាចម្រៀង Michael Jackson បានឈរកាន់ពិដារ ធ្វើបាតុកម្ម នៅខាងមុខបរិវេណទីស្នាក់ការកណ្ដាលទី៤ របស់ទីក្រុងឡុង នៅមុនពេលមានការចាក់ផ្សាយឯកសារភាពយន្ត «Leaving Neverland» ដែលជាឯកសារមួយ ចោទប្រកាន់ដល់អតីតតារាចម្រៀងលោក Jackson ស្ដី ពីបទរំលោភបំពានផ្លូវភេទទៅលើក្មេងប្រុសពីរនាក់។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN កាលពីថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០១៩កន្លងទៅ។ ភាពយន្តឯកសារនេះ ត្រូវបានគេអះអាងថា អតីតតារាចម្រៀងលោក Jackson មានរឿងអាស្រូវជាប់ពាក់ព័ន្ធទៅនឹងការរំលោភបំពានផ្លូវភេទ ទៅលើក្មេងប្រុស ២រូប ម្នាក់ឈ្មោះ Wade Robson ដែលកាលនោះមានអាយុ ៧ ឆ្នាំ និង ក្មេងប្រុសម្នាក់ទៀត ពេលនោះគឺមានអាយុ ១០ ឆ្នាំ។ ក្រុមគ្រួសាររបស់អតីតតារាចម្រៀងលោក Jackson បានបញ្ជាក់ថា ពុំមានភស្តុតាងណា ដែលអាចបញ្ជាក់បានថា ការអះអាងទាំងនេះ គឺជាការពិតឬក៏អត់នៅឡើយទេ ហើយពួកគេក៏បានប្ដឹងជាសំណងជាទឹកប្រាក់ ១០០ លានដុល្លារផងដែរ ដែលបានចុះផ្សាយព័ត៌មានមិនទាន់មានភស្តុតាងជាក់លាក់។

រូបចម្លាក់របស់លោក Michael Jackson ដែលត្រូវបានបរិច្ចាគ ទៅសារមន្ទីរបាល់ទាត់ជាតិនៅទីក្រុង Manchester ក៏ត្រូវបានគេយកចុះផងដែរ។ Oprah winfray បានសាកសួរដើមចោទ នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ...នាងមិនបានថ្កោលទោស Jackson ដោយផ្ទាល់នោះទេ ប៉ុន្តែបានលើកឡើងមួយឃ្លាថា «Leaving Neverland» ហើយចាត់ទុកថា រឿងអាស្រូវចោទទៅលើអតីតតារាចម្រៀង Michael Jackson គឺជាការពិត។
លោក Robson គឺជាសាក្សីដ៏សំខាន់ម្នាក់ សម្រាប់មេធាវីការពារក្តី របស់ក្រុមគ្រួសារអតីតតារាចម្រៀង លោក Michael Jackson នៅក្នុងការជំនុំជំរះក្តី ព្រហ្មទណ្ឌ កាលពីឆ្នាំ ២០០៥ ពាក់ព័ន្ធនឹងការចោទប្រកាន់ ស្ដីពីបទរំលោភបំពានលើកុមារ។ ក្នុងអំឡុងពេលជំនុំជម្រះ Wade Robson បានបដិសេធថា តារាចម្រៀង លោក Michael Jackson មិនដែលធ្វើបាបរូបគាត់នោះទេ។

សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង Leaving Neverland គឺជាខ្សែភាពយន្តឯកសារមួយឆ្នាំ២០១៩ ដែលដឹកនាំ និង ផលិតដោយអ្នកបង្កើតភាពយន្តអង់គ្លេសលោកDan Reed។ ភាពយន្តឯកសារមួយនេះ គឺនិយាយពីរឿងអាស្រូវ រំលោភក្មេងប្រុស២ នាក់ ដែលត្រូវបានគេចោទប្រកាន់ទៅលើអតីតតារាចម្រៀងលោក Michael Jackson៕