(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមហ៊ុន WOWNOW បានប្រារព្ធកម្មវិធីចែកគ្រឿងឧបភោគបរិភោគ តាមរយៈសាលាសង្កាត់ បឹងសាឡាង ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ចំនួន២៥០គ្រួសារ ដែលកំពុងជួបការខ្វះខាតស្បៀងអាហារនៅលើផ្លូវ ២៣០ ម្តុំស្តុបកោសដូង សង្កាត់បឹងសាឡាង ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

អំណោយទាំងអស់ បានប្រគល់ជូនក្នុងមួយគ្រួសារទទួលបាន៖ ប្រេងឆា ១លីត្រ ចំនួន ១ដប មីជាតិ១កេស ត្រីខ១យួរ និងអង្គរ១០គីឡូក្រាម។

ដូចអ្នកគ្រប់គ្នា បានដឹងស្រាប់ហើយការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក៏ដូចជាការបិទខ្ទប់ទីក្រុងភ្នំពេញ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន រងផលប៉ះពាល់ ដូចជាការ បាត់បង់ចំណូល គ្មានការងារធ្វើ ខ្វះស្បៀងអាហារជាដើម កត្តាទាំងនេះដែលធ្វើឲ្យក្រុមហ៊ុនបង្កើតកម្មវិធីនេះមក ក្នុងគោលបំណងជួយដល់ សង្គម ក្រុមហ៊ុន WOWNOW បានមូលមតិគ្នាបង្កើតកម្មវិធីសប្បុរធម៌មួយឈ្មោះថា «SharingisCaring» ដែលក្នុងនោះ បានបង្តើតកម្មវិធីហ្គេម Challenge សម្រាប់សាធារណជន អាចចូលរួមលេងកម្សាន្តបំបាត់ការអផ្សុកហើយថែមទាំងជួយបន្ថែមវីតាមីន C ជំនួយដល់សុខភាពផងដែរ គឺ «ការថតវីដេអូ ពេលញុាំក្រូចឆ្មារ ដោយមិនបញ្ចេញទឹកមុខជូរ ( eating lemon with no expression challenge) ដោយ អ្នកចូលរួមថតវីដេអូម្នាក់ WOWNOW និងបរិច្ចាគ១ដុល្លារ»

លក្ខខណ្ឌនៅក្នុងការលេង Challenge នេះគឺតម្រូវឲ្យ៖

* ថតសកម្មភាពក្នុងគេហដ្ឋានរបស់អ្នក
* លេងហ្គេមញាំក្រូចឆ្មារដោយពុំមានប្រែទឹកមុខ(Eat lemon with no expression)
* បង្ហោះវីដេអូរបស់អ្នកចូលទៅក្នុង Tik Tok ឫ Facebook ដោយប្រើ hashtag #SharingisCaringwithWOWNOW និង @WOWNOW_FoodDelivery ឬ @WOWNOW_App
* Mention @ មិត្តភក្តិរបស់អ្នកអោយចូលរួមលេងជាមួយគ្នា
* ថតចាប់ពី ១៥វិនាទីឡើងទៅ!
* រាល់ការកុម្ម៉ង់របស់អ្នកតាមរយៈអេប WOWNOW អ្នកនឹងទទួលបានក្រូចឆ្មារ ១ផ្លែ និងក្រដាសណែនាំអំពីរបៀបចូលរួមលេងហ្គេម WOWNOW ជាអ្នកបរិច្ចាគ ១ដុល្លារ។

គ្រាន់តែ «ញ៉ាំក្រូចឆ្មារ ដោយពុំប្រែទឹកមុខ» ក្នុងមួយវីដេអូហើយចែករំលែក ក្រុមហ៊ុន WOWNOW នឹងធ្វើការបរិច្ចាគ១ដុល្លារ ភ្លាមៗចូលទៅក្នុងកម្មវិធីមូលនិធិ ដើម្បីជាជំនួយជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងខ្វះខាត។ ការចែករំលែក ចូលរួមជួយដល់សង្គមជាផ្នែកមួយដែលគួរឱ្យកោតសរសើរ របស់ក្រុមហ៊ុនខាងលើនេះ។

មិនត្រឹមតែប៉ុណ្ណោះ ខាងក្រុមហ៊ុនដៃគូរបស់ WOWNOW ក៏បានចូលរួមសកម្មភាពនេះ ជាមួយគ្នាតាមរយៈការបរិច្ចាគអាហារ និងភេសជ្ជៈផ្សេងៗ ជូនដល់ប្រជាជនដែលកំពុងខ្វះខាតជាផងដែរ។

WOWNOW គឺ ជាសូភ័រអេប ( Super App) សម្រាប់ ចុច កុម្ម៉ង់អាហារ និងទិញទំនិញតាមអនឡាញយ៉ាងសម្បូរបែប ដែលបានប្រមូលផ្តុំហាងអាហារ និង ផលិតផលរាប់លានមុខ ងាយស្រួលប្រើប្រាស់ , ប្រូម៉ូសិនជារៀងរាល់ថ្ងៃជាមួយការផ្តល់ជូន សេវាដឹកជញ្ជូនអាហារដ៏ធំជាងគេ នៅកម្ពុជា ក្នុងតម្លៃទាបជាងគេ ជាពិសេស គឺដឹកជញ្ជូនដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានលម្អិត ហ្វេសប៊ុកផេក ៖ [WOWNOW]( https://www.facebook.com/WOWNOWFoodDelivery), ដោនឡូតអេប ៖ [WOWNOW](http://onelink.to/5d5sad)៕