(បាត់ដំបង)៖ ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី បានសម្ភោធបើកលក់ផលិតផលក្នងក្រុមហ៊ុនរបស់ខ្លួនសាខាខេត្តបាត់ដំបង ជាផ្លូវការ កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2019 ដោយមានវត្តមាន អ្នកនាង គង់ ចាន់ស្រីមុំ អ្នកតំណាងផលិតផល ពិធីការនីសម្បូរវោហា កញ្ញា សុភ័ក្រ កុសុម៉ា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនផងដែរ។

ថ្លែងនៅក្នុងកម្មវិធី អ្នកនាង គង់ ចាន់ស្រីមុំ បានថ្លែងថា ក្នុងនាមជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ នូទ្រីលេត របស់ក្រុមហ៊ុន អ្នកនាងពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមបានពង្រីកសាខារបស់ខ្លួនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ហើយអ្នកនាងនឹងមិនរារែកក្នុងការណែនាំទៅកាន់អតិថិជនទាំងអស់គ្នា អោយជ្រើសរើសផលិតផលម្សៅទឹកដោះគោ នូទ្រីលេតនោះឡើយ ព្រោះថាម្សៅទឹកដោះគោ នូទ្រីលេត គឺជាផលិតផលម្សៅទឹកដោះគោដែលមានគុណភាពខ្ពស់ មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមុខ ដែលផ្តល់ការលូតលាស់យ៉ាងល្អប្រសើរ ដល់ផ្នែករាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ។ ជាក់ស្តែង ម៉ូម៉ូ កូនស្រីរបស់អ្នកនាងគឺកំពុងតែប្រើប្រាស់ម្សៅទឹកដោះគោ នូទ្រីលេតផ្ទាល់តាំងពីកើតមក ព្រោះថាអ្នកនាងមមាញឹកក្នុងការងារសិល្បៈរបស់អ្នកនាងផង និងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកនាងផង ទើបអ្នកនាងសម្រេចចិត្តជ្រើសរើសយកម្សៅទឹកដោះគោ នូទ្រីលេត អោយកូនស្រីជាទីស្រលាញ់របស់អ្នកនាងប្រើប្រាស់។ តែអ្នកនាងក៏បានណែនាំអោយអ្នកម្តាយទាំងអស់ ព្យាយាមបំបៅដោះកូនដោយទឹកដោះ អោយអស់ពីលទ្ធភាពផងដែរ ព្រោះថាទឹកដោះម្តាយ គឺមានសារៈសំខាន់បំផុតសម្រាប់ការលូតលាស់របស់ទារក និងកុមារ។

ចំណែកលោកស្រី ខុន កែវកេសី ជាអគ្គនាយិកាក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី ក៏បានថ្លែងនៅក្នុងកម្មវិធីផងដែរថា៖ លោកស្រីពិតជាសប្បាយរីករាយ និងអរគុណជាខ្លាំងដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់ផលិតផលនានារបស់ក្រុមហ៊ុន ដែលក្នុងរយៈកាល2 3ឆ្នាំចុងក្រោយនេះ គឺមានអតិថិជនកើនឡើងយ៉ាងច្រើន ដែលនឹកស្មានមិនដល់ ទើបអ្នកស្រីសម្រេចចិត្តពង្រីកការចែកចាយអោយកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ហើយអ្នកស្រីក៏បានបន្តថា អ្នកស្រីនឹងពង្រីកការចែកចាយអោយកាន់តែទូលំទូលាយជាងនេះទៅទៀត នៅពេលខាងមុខ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រអិលអិម ខូអិលធីឌី បានបើកដំណើរការអស់រយៈពេលជាង8ឆ្នាំមកហើយ ដែលសព្វថ្ងៃក្រុមហ៊ុនមាននាំចូលនៅផលិតផលម្សៅទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ និងម្សៅទឹកដោះគោសម្រាប់កុមារ ដូចជា៖ ម្សៅទឹកដោះគោ នូទ្រីម៉ាម និងម្សៅទឹកដោះគោ អ៊ិនមៀលនូទ្រីសិនម៉ាម សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ និងផលិតផលម្សៅទឹកដោះគោ នូទ្រីលេត និងអ៊ិនមៀល ជាផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ។ ហើយក្រុមហ៊ុននឹងនាំចូលនូវផលិតផលម្សៅទឹកដោះគោថ្មីមួយប្រភេទទៀតផងដែរ នាពេលឆាប់ៗខាងមុខនេះ៕