(ភ្នំពេញ)៖ កញ្ញា ប៉ូគីមថេង សុធីតា កំពុងតំណាងកម្ពុជាក្នុងកម្មវិធីប្រកួតបវរកញ្ញាលំដាប់ថ្នាក់ពិភពលោកមានឈ្មោះថា «Miss Asia Pacific International» ២០១៩ នៅទឹកដីប្រទេសហ្វីលីពីន។ តាមរយៈចូលរួមក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ កញ្ញា បាននាំយកឈុតស្បៃធំ ជាឈុតតំណាងជាតិរបស់កម្ពុជា។ ឈុតនេះ ត្រូវ​បានបង្ហាញឡើងជាថ្មី ក្រោយប្រជាពលរដ្ឋខ្មែរដឹងថា បានបាត់មួយរយៈធំ។

ពិតណាស់ មិន​ខុសពី​បវរកញ្ញា​បណ្តា​ប្រទេស​ដទៃ ដោយ​បវរកញ្ញា ប៉ូ​គីម​ថេ​ង សុធី​តា ត្រូវបានសង្កេតឃើញថា​ធ្វើបាន​យ៉ាង​ល្អ​ ​ពេលបង្ហាញវត្តមានលើឆាកអន្តរជាតិមួយរនេះ។ អ្វីដែលពិសេស កញ្ញា បានបង្ហាញកាយវិការយ៉ាងសុភាព ទន់ភ្លន់ តែមើលទៅរឹងមាំស័ក្តសមជានារីខ្មែរ។ ឈុតដែលនាងជ្រើសទៅបង្ហាញគឺមានឈ្មោះ «​ស្បៃ​ធំ​»។

ទោះការប្រកួតមិនទាន់បញ្ជប់ក្តី តែមានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្តកញ្ញា ប៉ូគីមថេង សុធីតា ពីចម្ងាយ ដើម្បីជាកំលាំងចិត្តកញ្ញា ក្នុងការប្រកួតវគ្គបន្ត។ អ្នកគាំទ្របានចូលរួម ចែករំលែកសកម្មភាពរបស់ កញ្ញា ជាបន្តបន្ទាប់ ដើម្បីឲ្យមានការលេចធ្លោរក្នុងបណ្តាញសង្គម ក្រៅពីការខិតខំប្រឹងប្រែងផ្ទាល់ពីកញ្ញាហើយនោះ៕