(ភ្នំពេញ)៖ អតីតតារាចម្រៀងប្រុសក្នុងផលិតកម្ម Rock លោក មករាវុឌ្ឍ បច្ចុប្បន្នតារាចម្រៀង ដែលធ្លាប់មានប្រជាប្រិយភាពរូបនេះ ហាក់ស្ងាត់ខ្លាំង មិនសូវមានវត្តមានទាល់តែសោះក្នុងសិល្បៈ។ យ៉ាងណាមិញ កាលពីយប់មិញនេះ លោក មករាវុឌ្ឍ បានធ្វើឲ្យក្រុមគ្រួសារក៏ដូចជាមិត្តរួមអាជីព មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈលោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ទាំងយប់ ដោយសារតែជំងឺទឹកនោមផ្អែម លើសឈាម និងបេះដូងរើឡើងវិញ។
បើយោងតាមផេកហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា «តារាចម្រៀងប្រចាំផលិតកម្ម Rock កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីពេលរំលងអាធ្រាត្រនេះ តារាចម្រៀង មករាវុឌ្ធ្រ ម្ចាស់បទស្នេហាត្រីកោណ ឥឡូវបានសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ដោយជំងឺប្រចាំកាយយូរមកហើយ តែគ្មានលទ្ធភាពព្យាបាល ភ្លាមៗនៅនិងកន្លែងធ្វើការ ជំងឺទឹកនោមផ្អែមនិងលើសឈាម និងបេះដូង»។
ផេកហ្វេសប៊ុកដដែលបន្តថា «តារាចម្រៀង អ្នកនាង យិន ស្រីពៅ បានជូនដំណឹងមកផេក សិល្បករកម្ពុជាថា ព្រោះជីវិតគាត់ល្បីតែឈ្មោះទេ ហើយសព្វថ្ងៃក្រណាស់ ធ្វើការជាមួយខ្ញុំពេលខ្លះ ភ្ញៀវឲ្យផឹកគាត់ថា ឈឺបែរជាថាគាត់ឫកម៉េះ មកជួបម្ដងថាឈឺ ដល់ភ្ញៀវខឹងគេ មិនចូលចិត្តចឹង ធីបក៏អត់ច្រៀង បានតិចតួចទៀត ចិញ្ចឹមប្រពន្ធនិងកូនក៏លំបាក គឺពឹងទៅលើគាត់ម្នាក់គត់ក្នុងគ្រួសារ នេះជីវិតពិតគាត់ដែលខ្ញុំរួមអាជីពជាមួយគ្នា ហើយក៏មិនខុសពីខ្ញុំដែរ យើងត្រូវចេះជួយគ្នានៅគ្រាលំបាក ខ្មែរជួយខ្មែរ បងប្អូនចង់ជួយគាត់ មានចិត្តធម៌និងសប្បរសធម៌ដល់រូបគាត់ សូមទាក់ទង និងខ្ញុំយិនស្រីពៅ លេខ ០៧០ ៩៩ ៦៤ ១៧»។
តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ក៏ដូចជាអ្នកសិល្បៈដែលធ្លាប់ជាមិត្តរួមអាជីព ពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដែលជីវិតនាពេលបច្ចុប្បន្ន កំពុងតែលំបាក ដោយមានជីវភាពខ្វះខាតខ្លាំងហើយ ថែមទាំងមានជំងឺប្រចាំកាយទាំងនេះចូលមកទៀត៕