(ភ្នំពេញ)៖ អនាគតឪពុកក្មេក តារាចម្រៀង ពេជ្រ សូលីកា បានចេញមុខអះអាងថា រូបលោក ក៏ដូចជាក្រុមគ្រួសារខាងប្រុស មិនបានគិតខ្វល់ពីអតីតកាល របស់កូនប្រសារស្រីរូបនេះ ថា ធ្លាប់មានរឿងអ្វីកើតឡើង រងការរិះគន់ពីមហាជន ឬពីមនុស្សជុំវិញខ្លួននោះទេ ពោលគឺលោកមើលឃើញថា នាងជាក្មេងល្អ ឆ្លាតវៃ និងមានសម្រស់ស្រស់ស្អាត ស័ក្តិសមជាកូនប្រសាររបស់លោក ខណៈដែលព័ត៌មានរឿងអាស្រូវ ធ្លាយចេញជាបន្តបន្ទាប់នោះ គឺលោកមិនខ្វល់អ្វីទាំងអស់។

អនាគតឪពុកក្មេករបស់ ពេជ្រ សូលីកា ដែលមានឈ្មោះក្នុងហ្វេសប៊ុក​ថា «Henry Hang» បានសរសេរសារជាភាសាអង់គ្លេសថា «As Khim Han’s father I would like to thank Pich Solika’s mother who raising such a lovely, wonderful young daughter ; I find her so kind and considerate young woman. My wife and I and the rest of families family love you no matter what you are or who you are. We wish you both all the happiness in the world» ដែលសម្រួលជាភាសាខ្មែរមានន័យថា «តាងនាមខ្ញុំជាឪពុកកូនកំឡោះឈ្មោះ គីម ហាន ខ្ញុំពិតជាអរគុណដល់ម្ដាយរបស់ ពេជ្រ សូលីកា ខ្លាំងណាស់ ដែលមានកូនស្រីគួរជាទីស្រឡាញ់ ពោរពេញទៅដោយភាពឆ្លាតវៃ សុភាពរាបសារទន់ភ្លន់។ ខ្ញុំបានមើលឃើញថា នាង​ជាមនុស្សស្រីម្នាក់ មានចិត្តស​ប្បុរស និងជាស្រ្តីដែលរហ័សរហួន។ ភរិយាខ្ញុំ រួមនឹងខ្ញុំ និងបងប្អូនសាច់សាលោហិត​ទាំងអស់ ពេញចិត្ត និងរីករាយទទួលយក ពេជ្រ សូលីកា និងសូមជូនពរឲ្យពួកគេទាំងពីរ រស់នៅជាមួយគ្នា មានសុភមង្គលនៅលើលោកនេះ ជារៀងរហូត..!»

​ក្រោយផ្ទុះជម្លោះជាមួយមិត្តភ័ក្ត្រ ពេជ្រ សូលីកា បាន Live ហ្វេសប៊ុកថា ហ្វីយ៉ាតា ឬ​ ថៃ នារីសុជាតា អតីត Freshies Girl ជាពួកម៉ាក ក្នុងពេលត្រូវរ៉ូវជាមួយនាង មិនថាឈ្លោះគ្នាជាមួយសង្សារ ឬចង់ធ្វើម្ហូបអ្វីឲ្យសង្សារញ៉ាំ សុទ្ធតែឆាត ឬខលមកសួរនាង និងពិភាក្សាជាមួយនាងទាំងអស់ ដែលការលើកឡើងរបស់នាង ធ្វើឲ្យគេកាត់ស្មានភ្លាមៗថា ពេជ្រ សូលីកា ដឹងរឿងរ៉ាវក្នុងក្រៅ រវាង ហ្វីយ៉ាតា និងអតីតសង្សារគ្មានសល់ចន្លោះ ទើបម្នាក់ៗយល់ថា ការដែលហ្វីយ៉ាតា គ្រាន់តែបែកសង្សារ កាលពីពាក់កណ្ដាលខែ៦ ឆ្នាំ២០១៩ ហើយនៅខែតុលា ក្នុងឆ្នាំដដែល ពេជ្រ សូលីកា ក្លាយជាគូដណ្ដឹងរបស់បុរសនោះ ជារឿងដែលហ្វីយ៉ាដា ឆេះដុំមិនខុស ព្រោះគេជឿថា សូលីកា អាចជាអ្នកទី៣ តាំងពីមុន ហ្វីយ៉ាតា បែកសង្សារមកម្ល៉េះ៕