(បរទេស)៖ តារាសម្ដែង អ្នកនាង គ្រីសស្ទីន ប៊ែល ដែលបានសម្ដែងជាតួអង្គនាង អេនណា និងអ្នកនាង អុីឌីណា ម៊ែនស៊ែល ក្នុងតួអង្គ អែលហ្សា នៅខ្សែភាពយន្តរឿង Frozen វគ្គពីរនោះ បានបង្ហាញវត្តមានក្នុងកម្មវិធីព្រឹត្តិការណ៍កម្រាលព្រំក្រហមអន្តរជាតិហូលីវូដ ដែលមានការចូលរួមសុទ្ធសឹងតែពីសំណាក់តារាល្បីៗមកពីគ្រប់ទិសទី ដោយកម្មវិធីនេះប្រារព្ធឡើងនាថ្ងៃអង្គារ៍រយៈពេលមុនបីថ្ងៃ នៃការចាក់បញ្ចាំងរឿងជាផ្លូវការ។ នេះបើយោងតាមការដកស្រង់កាផ្សាយចេញពីព័ត៌មាន CGTN កាលពីថ្ងៃ២១ វិច្ឆិកា ២០១៩មកនេះ។

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំង ចំពោះខ្សែភាពយន្តខ្នាតធំបែបគំនូរចីវចលកាលពីវគ្គមួយកន្លងមកនេះ ពេលនេះការទន្ទឹងរង់ចាំអស់រយៈពេលប្រាំមួយឆ្នាំនៃខ្សែភាពយន្តរឿង Frozen វគ្គពីរ នឹងវិលត្រឡប់មកសារជាថ្មីម្ដងទៀត មកបម្រើអស់លោកអ្នកទស្សនា ជាមួយនឹងទិដ្ឋភាពនៃខ្សែសាច់រឿងកាន់តែពិសេសជាងមុន សម្រាប់ថ្ងៃ២២ វិច្ឆិកា ២០១៩ នាពេលបន្តិចទៀតនេះ៕