(មេនឆេស្ទេី)៖​ ការប្រកួតបាល់ទាត់នៃលីគអង់គ្លេស Premier League 2019-2020 ក្នុងសប្តាហ៍ទី ១៣នេះក្រុមការពារតំណែងជើងឯក Manchester City ត្រូវប្រជែងជាមួយក្រុម Chelsea នៃការប្រជែងយក ៣ពិន្ទុបន្ថែម ខណៈក្រុមតោខៀវមាន ២៦ពិន្ទុនិងក្រុមមេឃខៀវមានតែ ២៥ពិន្ទុ ដែលការប្រកួតនិងធ្វើឡើងនាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាកីឡដ្ឋាន Etihad Stadium នៃជើងទី ១។

សម្រាប់ការជំនួបនេះក្រុមទាំងពីបានក្លាយជាការប្រជែងដ៏សំខាន់មួយនៅលីគអង់គ្លេស សប្តាហទី ១៣ដោយក្រុមលោក Pep Guardiola ដែលជាក្រុមការពារជើងឯកពេលនេះមានតែ ២៥ពិន្ទុឈរលេខរៀងទី ៤ ក្រោយឆ្លងកាត់ ១២ប្រកួតក្នុងនោះឈ្នះ ៨លើក ស្មើ ១លើកនិងចាញ់ ៣លើក ខណៈក្រុមលោក Frank Lampard ឆ្លងកាត់ ១២ប្រកួតដោយឈ្នះ ៨លើកស្មើ ២លើកនិងចាញ់ ២លើកដោយឈរលេខរៀងទី ៣ ដែលមានក្រុម Liverpool ឈរលើកំពូលតារាងមាន ៣៤ពិន្ទុបណ្តោះអាសន្ន។

សម្រាប់ការប្រកួតដែលមាន ២០ក្រុមប្រជែងនោះមាននៅថ្ងៃទី ២៣ខែវិច្ឆិកា ឆ្នាំ២០១៩មាន៖
១៖ West Ham United vs Tottenham Hotspur
២៖ Arsenal vs Southampton
៣៖ AFC Bournemouth vs Wolverhampton Wanderers
៤៖ Brighton and Hove Albion vs Leicester City
៥៖ Crystal Palace vs Liverpool
៦៖ Everton vs Norwich City
សម្រាប់ការប្រកួតនាថ្ងៃទី ២៤ខែវិច្ឆិកា ចុងសប្តាហ៍នេះមាន៖
១៖ Manchester City vs Chelsea
២៖ Sheffield United vs Manchester United
ខណៈក្រុម Aston Villa ត្រូវជួបជាមួយក្រុម Newcastle United នាថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០១៩៕