(ភ្នំពេញ)៖ កីឡាករសញ្ជាតិថៃ Nong-O Gaiyanhadao នឹងឡើងការពារខ្សែក្រវាត់ក្នុងកម្មវិធី «Edge of Greatness» របស់ស្ថាប័ន ONE ដោយត្រូវប៉ះដៃគូដែលជនជាតិថៃដូចគ្នា Saemapetch Fairtex នារាត្រីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅប្រទេសសិង្ហបុរី ប្រភេទទម្ងន់ Bantamweight។

ការប្រកួតក្បាច់គុនចម្រុះដ៏អស្ចារ្យ ដែលអ្នកនិយមទស្សនាការប្រយុទ្ធប្រាកដជាស្គាល់ និងដឹងច្បាស់ថាមានកំពូលអ្នកលេងក្បាច់គុនជាច្រើនរូប ច្រើនជាតិសាសន៍ និងជាស្ថាប័ននៃការប្រកួតក្បាច់គុនចម្រុះលេខ១ ក្នុងទ្វីបអាស៊ី ពេលនេះបានវិលត្រឡប់មកវិញហើយ។

នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកាសប្តាហ៍នេះ ការប្រកួតក្បាច់គុនចម្រុះដ៏ធំមួយនេះ គឺនឹងត្រឡប់មកវិញម្តងទៀតហើយនោះគឺ ONE Championship «EDGE OF GREATNESS» ធ្វើឡើងក្នុងប្រទេសសិង្ហបុរីម្តង។

កីឡាករខ្លាំងៗដែលនឹងឡើងមកប្រកួតគ្នាមានដូចជា៖
- TROY WORTHEN សញ្ជាតិអាមេរិក ប្រកួតជាមួយ Chen Lei សញ្ជាតិចិន ក្នុងគីឡូ BANTAMWEIGHT
- AMIR KHAN កីឡាករលំដាប់កំពូលរបស់សិង្ហបុរី ប្រកួតជាមួយ EV TING កូនកាត់ម៉ាឡេស៊ី និងណូវែហ្សេឡង់ ក្នុងគីឡូ LIGHTWEIGHT

គូឯកដណ្តើមខ្សែក្រវាត់៖
- NONG-O GAIYANGHADAO កីឡាករលំដាប់លេខ១ នៅស្រុកថៃ ឡើងមកការពារខ្សែក្រវាត់ ពីកីឡាករសញ្ជាតិថៃដូចគ្នាគឺ SAEMAPETCH FAIRTEX ក្នុងគីឡូ BANTAMWEIGHT។
ONE៖ «EDGE OF GREATNESS» ក៏នៅមានកីឡាករ កីឡាការិនី ជើងខ្លាំងជាច្រើនរូបទៀតផងដែរ។

ការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN និងមាន Live តាមរយៈ Facebook page ផ្លូវការ ” CBS Sport” នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧៖៣០នាទីយប់តទៅ និងមានចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ម៉ោង ២រសៀលនៅលើកញ្ចក់ទូរទស្សន៍ MyTV៕