(ជប៉ុន)៖ ជនជាតិជប៉ុនគ្រប់វ័យបានរីករាយ អង្គុយជ្រលក់ត្រាំខ្លួនក្នុងទឹកស្រាពណ៌ទំពាំងបាយជូរមួយកន្លែង ដើម្បីជាកិច្ចប្រារព្ធចំពោះការលេចចេញរសជាតិថ្មីប្លែក របស់ស្រាក្រហមឈ្មោះ Beaujolais សម្រាប់អាទិត្យទីបី នៃថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ នេះបើយោងតាមការដកស្រង់កាផ្សាយចេញពីព័ត៌មាន CGTN កាលពីថ្ងៃ២១ វិច្ឆិកា ២០១៩។

កម្មវិធីនេះប្រព្រឹត្តនៅក្នុងរមណីយដ្ឋានរមណីយដ្ឋាននិទាឃរដូវក្តៅមួយកន្លែង ដោយអ្នកចូលចិត្តក្រេបរសជាតិស្រាក្រហមទាំងអស់ អាចពិសារ និងភ្លក់នូវរសជាតិថ្មីៗពីការបម្រើសេវាកម្មយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ លើសពីនេះទៅទៀត កម្មវិធីតែងប្រព្រឹត្តការដាក់លក់ស្រាក្រហមរបស់អតិថិជនមួយចំនួន រយៈពេលមួយឆ្នាំម្ដងក្នុងតំលៃថោកសមរម្យមកលើទីផ្សារ ដោយគិតចាប់ពីម៉ោង ១២ ទៀបភ្លឺតទៅ៕