(ចិន)៖ យោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃ២៥ វិច្ឆិកា ២០១៩ កន្លងទៅនេះ បានអោយដឹងថា ខ្សែភាពយន្តខ្នាតធំបែបគំនូរជីវចលនៃរឿង «frozen» ដែលជាភាគមួយ និងរឿង «frozen 2» ជាភាគបន្តកន្លងមកនេះ។ ជាក់ស្ដែងគេសង្កេតឃើញថា សំទុះនៃការគាំទ្រហាក់កើនឡើងពីមួយវគ្គទៅមួយវគ្គ ដោយអំឡុងនាថ្ងៃសៅរ៌ថ្មីៗនេះទទួលបានចំណាត់កំពូលប្រចាំប្រទេសចិន ជាខ្សែភាពយន្តដែលមានឈ្មោះបោះសម្លេង និងការទន្ទឹងរង់ចាំមើលពីប្រជាជនចិនគ្រប់រូប។

ជាលទ្ធផលបណ្ដាលអោយជំនួបរវាងសួនកម្សាន្ត Disney នៃទីក្រុងសៀងហៃ និងក្រុមហ៊ុនអាកាសចរណ៍ភាគខាងកើតប្រទេសចិន រួមជាមួយគ្នាផ្តើមបង្កើតឡើងនូវយន្តហោះម៉ូតដំបូងបង្អស់ហៅថា Frozen អិចប្រេស សម្រាប់បំពេញតម្រូវការអ្នកដែលតែងស្រលាញ់គាំទ្រចូលចិត្ត ចំពោះរាល់ខ្សែភាពយន្តគំនូរជីវចលអស់ទាំងនេះ ដែលជាជើងហោះហើរនាំមកនូវបទពិសោធន៍យ៉ាងពិសេស សម្រាប់ប្រិយមិត្ត និងលម្អទៅដោយរូបភាពគ្រប់ឈុតឆាកនៅក្នុងរឿងជាច្រើន៕