(ម៉ានីល)៖ ក្រុមបាល់ទាត់ឈុតយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែលប៉ះ U22 ហ្វីលីពីនជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games ចាប់ផ្តើមប្រកួតហើយ នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។

នេះជាការជួបគ្នាលើកទី១ ក្នុងឆ្នាំ២០១៩ រវាងក្រុមអាស៊ានទាំងពីរ គិតចាប់តាំងពីបានជួបគ្នា ២លើកចុងក្រោយ ដោយកម្ពុជាធ្លាប់ឈ្នះ ៥-១ ក្នុងមិត្តភាពកាលឆ្នាំ២០១២ មុនមកចាញ់ហ្វីលីពីន ២-០ វិញកាល SEA Games ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។

បាល់ទាត់ ជាប្រភេទកីឡាមួយ ក្នុងចំណោមកីឡាសរុប ៥៦ប្រភេទដែលហ្វីលីពីនសម្រេចដាក់ឲ្យប្រកួតប្រជែងយកមេដាយក្នុង SEA Games លើកទី៣០ ឆ្នាំ២០១៩ ដ្បិតក្រុម U22 កម្ពុជាត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន៕