(ក្រុងរីយ៉ូ)៖ ប្រជាពលរដ្ឋ និងអ្នកគាំទ្រប្រេស៊ីលរាប់ម៉ឺននាក់បានចេញមកទទួលស្វាគមន៍ក្រុមបាល់ទាត់ Flamengo ក្នុងដំណើរមាតុភូមិនិវត្តន៍ ក្រោយឈ្នះជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa Libertadores 2019។

Flamengo ជាក្លឹបលេងក្នុងលីគលំដាប់កំពូលប្រេស៊ីលទី៧ ដែលមានមូលដ្ឋាននៅទីក្រុង Rio ដែលឈ្នះជើងឯក Copa Libertadores និងជាលើកទី១ ផងដែរ គិតចាប់តាំងពីឆ្នាំ២០០៩មក។

ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងកាលរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន នៅប្រទេសឈីលីនោះ Flamengo បានធ្វើការវាយបកឈ្នះ ២-១ ដ៏គួរឲ្យភ្ញាក់ផ្អើលនៅនាទីចុងម៉ោង ទៅលើក្រុមរបស់អាហ្សង់ទីន River Plate ដែលជាលើកទី១ របស់ពួកគេផងដែរ គិតចាប់តាំងពីឆ្នាំ១៩៨១មក បន្ថែមលើពាននៃលីគកំពូលប្រេស៊ីល Brazil-Serie A នារដូវកាលមុនទៀតផង៕