(រុស្ស៊ី)៖ យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ វិច្ឆិកា ២០១៩ កន្លងទៅ បានឱ្យជ្រាបថា ការរីករាយជាមួយនឹងព្រឹត្តិការណ៌នៃការហែលទឹក ដែលគ្របដណ្ដប់ពាសពេញដោយទឹកកកនារដូវរងារកន្លងមកនេះ ត្រូវបានកំណត់ និងសម្រេចចាត់ទុកថា វាជាព្រឹត្តិការណ៌នៃពិធីបុណ្យជាតិពិសេសមួយ ដែលយើងអាចហៅបានថា «Walrus Day»។ ជាមួយគ្នានេះផងដែរកីឡាករទាំងអស់ ដែលមានវត្តមានក្នុងព្រឹត្តិការណ៌ ត្រូវបានគេទទួលស្គាល់រួមទាំងផ្ដល់ងារមួយថា Walruses (វាជាឈ្មោះប្រភេទសត្វម្យ៉ាង ដែលមានរូបរាងប្រហាក់ប្រហែលទៅនឹងភេសមុទ្រ ដែលមានទីជម្រកនៅឯតំបន់សមុទ្រអាក់ទិច)។ អត្តពលិកទាំងអស់បាននាំគ្នាមុជចូលទៅក្នុងទឹកបឹងទឹកកកនោះ ស្ថិតក្នុងសីតុណ្ហភាព ៤អង្សាសេ (៣៩ហ្វារិនហៃ) ដែល​ជានិច្ចជាកាលកម្រនឹងមានការផ្លាស់ប្ដូរការឡើងកម្រិតអតិបរមាលើស ១០អង្សាសេ (៥០ហ្វារិនហៃ) នោះទេ ពោលគឺមានកម្រិតឋិតថេរនៅត្រជាក់ខ្លាំងជានិច្ច៕