​(​ភ្នំពេញ)៖ ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព ​ជាមួយ​ក្រុម​ពាណិជ្ជ​ករ​ចិន ​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុម​តារាបាល់ទាត់​មហាហង្ស ដែល​ជា​ក្រុម​ពាក់​កណ្ដាល​​អាជីព​ពី​តារា​ជា​ច្រើន​ដួង បាន​ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដោយបានបំបាក់ក្រុមពាណិជ្ជករចិន ក្នុងលទ្ធផល៧-០ ក្នុងការប្រកួត២វគ្គពេញ។ ក្នុងតារាចម្រៀងកំពុងពេញនិយម លោក ​ខេម រកបាន១គ្រាប់ ដើម្បីជួយដល់ក្រុមឈ្នះ កាន់តែច្រើន។

តារាចម្រៀង ខេ​ម ​បានប្រាប់ឲ្យ​ដឹង​ថា លោក​រីករាយ​ដែល​ក្រុម​តារាមហាហង្ស អាចរ​ក​​គ្រាប់​បាល់បានច្រើន​។ ក្រោម​ការ​ខិតខំ​រួម​កម្លាំង​គ្នា អ្វី​ក៏​អាច​សម្រេច​បាន​។ ក្រៅ​ពីជួយ​ដល់​សុខភាព យើង​បាន​រិះរក​តិច​និ​ច​ល្អ​ៗ​បន្ត​ទៀត​ ដើម្បីឲ្យក្រុមឈាន​ឡើ​ង។ កីឡាបាល់ទាត់​លោក​ពិតជាស្រឡាញ់ តាំងពី​មិន​ទាន់​ក្លាយជា​អ្នកសិល្បៈ​មក​ម្ល៉េះ​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក អ៊ិ​ន សុ​ភិន បានឲ្យដឹង​ថា នេះ​ជា​មោទនភាព​របស់​យើង ទោះ​​នេះ​ជា​ការ​ប្រកួត​២​ភាគី តែ​ក៏​ជា​សញ្ញា​មួយ​ដក​បទ​ពិសោធន៍​ថ្មី​ៗ​ទៀត​។ លោក​អរគុណ​ដល់​ក្រុម​តារា​មហាហង្ស ដែល​សហការ​គ្នា នាំ​ជោគជ័យ សំខាន់​រឹតចំណង​មិត្តភាព​កម្ពុជា​-​ចិន ក្រៅពី​សុខភាព​។

លោកបន្តថា ជាការពិត ការ​ប្រកួត​នេះ លេច​សញ្ញា​វិជ្ជមាន​យ៉ាង​ខ្លាំង​ លើ​ភាគី​ខាង​ក្រុមបាល់ទាត់​មហាហង្ស ដោយ​បាន​សហការ​សាមគ្គី​គ្នា​យ៉ាង​ល្អ ​ផ្តួល​ដៃគូ​ប្រកួត​។ លោក​សង្កេត​ឃើញ​ថា នៅវគ្គទី​១ តារា​មហាហង្ស​ទាត់​ចូល​៤​គ្រាប់ នាំមុខ​ខាង​ភាគី​ក្រុម​ពាណិជ្ជករ​ចិន​។ ក្រោយ​សម្រាក​ចូល​ដល់​វគ្គទី​២ ឃើញ​ថា លំនឹង និង​ជំហរ​នៃ​ការ​រក្សា​បាល់ទាត់​របស់​ក្រុម​ខ្មែរ នៅ​តែ​គ្រប​លើ​ចិន ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ដដែល។

នៅ​ទីបំផុត​ មហាហង្ស​បាន​ទាត់​ចូល ស៊ី​៣​គ្រាប់​ទៀត ដោយ​ចប់​ការ​ប្រកួត​ឃើញ​ថា​ មហាហង្ស​នាំមុខ​ខាង​ពាណិជ្ជករ​ចិន ៧​ទល់នឹង​០ ហើយចាត់​ទុក​ថា ជា​លទ្ធផលដ៏ពិសេសមួយ​ សម្រាប់ក្រុមទាំងមូល៕