(ចិន)៖ យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៩ កន្លងទៅ បានឱ្យដឹងថា ក្រុមហ៊ុន​ពាណិជ្ជកម្មអេឡិចត្រូនិចអាលីបាបា ដែលជាទីផ្សារក្រុមហ៊ុនលក់ទំនិញ ដ៏មានឈ្មោះបោះសម្លេងប្រចាំប្រទេសចិន បានជះឥទ្ធិពលមកលើទីផ្សារភាគហ៊ុនហុងកុងយ៉ាងខ្លាំងខ្លា ចាប់តាំងពីឆ្នាំ២០១០ មកម៉្លេះ រហូតមកទល់ពេលបច្ចុប្បន្ន ដែលបានចូលរួមចំណែក និងលើកស្ទួយសេដ្ឋកិច្ចជាតិហុងកុង ឱ្យកាន់តែរីកចម្រើនជាខ្លាំង នាអំឡុងពេលជាងមួយទសវត្សមកនេះ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុននៅតែបន្តភាពជឿជាក់ និងមានទំនុកចិត្តចំពោះអនាគតទីផ្សារប្រទេសជាតិរបស់ខ្លួន ហើយក៏សង្ឃឹមផងដែរចំពោះការចូលរួមចំណែក រាល់ការបណ្ដាក់ទុនពុំថាតូចក្ដីរឺធំក្ដី គឺសុទ្ធសឹងទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ។ លើសពីនេះទៅទៀតក្រុមហ៊ុន នឹងមានការរៀបចំគ្រោងការបង្កើតថ្មីមួយ ដោយនឹងត្រូវចំណាយដើមទុន ១២,៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងការអាចឱ្យអតិថិជនធ្វើការបណ្ដាក់ទុនរយៈពេលយូរអង្វែង៕