(ម៉ានីល)៖ ជំនួបប្រកួតបាល់ទាត់រវាងក្រុមយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា និង U22 ទីម័រខាងកើត ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីនចាប់ផ្តើមហើយនារាត្រីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

នេះជាប្រកួតលើកទី២ របស់ U22 កម្ពុជាក្នុងវគ្គសន្សំពិន្ទុប្រចាំពូល A នៃព្រឹត្តិការណ៍អាស៊ានដែលមាន ២ឆ្នាំម្តង ដ្បិតរកបានត្រឹម ១ពិន្ទុកាលប្រកួតបើកឆាកស្មើ U22 របស់ម្ចាស់ផ្ទះហ្វីលីពីន ១-១ តែជា១ប្រកួតដំបូងរបស់ Timor-Leste ក្នុងចំណោម ៥ក្រុមដែលស្ថិតក្នុងពូលជាមួយគ្នារួមមាន កម្ពុជា ទីម័រខាងកើត ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះហ្វីលីពីន។

នៅចាំបានថា ក្រុម U22 កម្ពុជា បានរងបរាជ័យក្រោមថ្វីជើងរបស់គូប្រជែងរាត្រីនេះ U22 ទីម័រខាងកើត ក្នុងលទ្ធផល ១-០ កាលខែសីហា ឆ្នាំ២០១៧៕