(ភ្នំពេញ)៖ ពិតណាស់ចម្រៀងមួយបទកំពុងផ្ទះខ្លាំង និងត្រូវបានទស្សនិកជនស្តាប់គ្រប់ទិសទី គឺបទ «គេនោះជាស្រីកាប់ដាវ»។ បទនេះ មានសន្ទុះនៃការគាំទ្រខ្លាំងពីមហាជន មានអ្នកចូលស្តាប់រហូតដល់ទៅ២លានដង ក្នុងរយៈពេលតែប៉ុន្មានថ្ងៃដំបូង។ ព្រោះមានបង្កប់នូវខ្លឹមសារចំពោះរឿងស្នេហាបោកប្រាស់ មួយមិនស្កប់ដប់មិនស្កល់ ជាស្នាដៃនិពន្ធថ្មីរបស់ម្ចាស់ផលិតកម្ម Galaxy Navatra។ យ៉ាងណាមិញ លោកអ្នកនឹងបានជួបជាមួយម្ចាស់បទនេះផ្ទាល់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា តន់ ចន្ទសីម៉ា ដែលជាម្ចាស់បទ នឹងបើកកកាយនូវប្រវត្តិជីវិតរបស់ខ្លួន ទាំងមុននិងក្រោយចូលសិល្បៈថា តើនាងបានឆ្លងកាត់អ្វីខ្លះ ទំរាំបានក្លាយជាតារាចម្រៀងដូចបច្ចុប្បន្ន។ ជាពិសេស គឺចង់ថា ពីអត្ថន័យក្នុងបទចម្រៀងនេះថា តើវាជាការដកស្រង់ចេញពីរឿងពិត ដែលនាងធ្លាប់ឆ្លងកាត់ពីមុនមកឬយ៉ាងណានោះ។ បច្ចុប្បន្ននាង គឺជាតារាចម្រៀងស្រីមួយរូប ដែលមានឈ្មោះបោះសំឡេង ប្រចាំផលិតកម្ម Galaxy Navatra។

ដូច្នេះរាល់ចម្ងល់ទាំងនេះ នាងចូលមកបកស្រាយ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយ ឡើងវិញ នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោងដដែល៕