(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ និងមានឈ្មោះល្បីលោក នី កូ, កញ្ញា ប៉ាច គីមមួយ និងក្រុម X-Fighters បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងកម្មវិធីពិសេស ភ្លក្សរសជាតិការ៉េមថ្មី «ខូណេតូប្លេក ហូជីឆាជប៉ុន» កាលពីពេលថ្មីនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងចូលរួមលេងហ្គេមកម្សាន្តសប្បាយ យ៉ាងច្រើនកុះករ។

ជាការពិតក្រុមហ៊ុនការ៉េម «វ៉ល» បានបង្កើតកម្មវិធីពិសេសមួយ គឺ «Cornetto Black Hojicha» (ខូណេតូប្លេក ហូជីឆា) សម្រាប់អតិថិជន ស្ថិតនៅក្នុងបរិវេណផ្សារទំនើប AEON 2 SENSOK ដើម្បីឲ្យអតិថិជនទទួលបាន នូវភាពសប្បាយរីករាយ និងបានភ្លក្សរសជាតិការ៉េមថ្មី គឺ «ខូណេតូប្លេក ហូជីឆាជប៉ុន»។

ជាមួយគ្នានេះ ក្រុមហ៊ុនបាននាំមកនូវកម្មវិធីពិសេសៗ ជាច្រើន ដោយអតិថិជន បានភ្លក្សរសជាតិការ៉េមថ្មី គឺ «ខូណេតូប្លេក ហូជីឆាជប៉ុន» ដែលមានរសជាតិតែឡាតេ ជាមួយនំស្រួយពណ៌ខ្មៅ នៅខាងលើមានដុំគុជសូកូឡាខ្មៅ។

តំណាងក្រុមហ៊ុន​បាននិយាយថា ជាមួយនឹងការភ្លក្សរសជាតិការ៉េមផ្អែម រសជាតិតែឡាតេ​ហើយនោះ អតិថិជនទទួលបានលេងហ្គេមសប្បាយៗ ជាមួយនឹងការសម្ដែងពិសេស ពីតារាកិត្តិយស មានដូចជា តារាចម្រៀងលោក នីកូ , កញ្ញា ប៉ាច គីមមួយ និង ក្រុម X-Fighters ផងដែរ​៕