(ចិន)៖ យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៩ កន្លងទៅ បានឱ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យចិនប្រមាណជាង ១៥០នាក់ បានចូលរួមក្នុងការហ្វឹកហាត់សម ចុះអនុវត្តសកម្មភាពដោយផ្ទាល់ នៅឯនៅទីក្រុងតាយយាន្ត ភាគខាងជើងនៃខេត្តសានស៊ី ប្រទេសចិន នាអំឡុងពិធីបុណ្យពន្លត់អគ្គិភ័យជាតិនៃខែវិច្ឆិកានេះ។

ចំពោះសកម្មភាពមមាញ្ញឹកជាច្រើន ដែលត្រូវបានយកមកអនុវត្តនាព្រឹត្តិការណ៍នោះមានដូចជា ដំណោះស្រាយជាមួយនឹងការលេចធ្លាយសារធាតុគីមី ដែលបណ្ដាលឱ្យភ្លើងឆេះ និងការជួយសង្គ្រោះជនរងគ្រោះពីតំបន់គ្រោះថ្នាក់រញ្ជួយដី៕