(អេហ្ស៊ីប)៖ ក្រសួងនៃផ្នែកបុរាណវិទ្យានៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃថ្ងៃសៅរ៍កន្លងទៅនេះ បានបង្ហាញព័ត៌មានលំអិតអំពីការរុករកឃើញសាកសពសត្វមួយចំនួន ដែលក្នុងនោះមានដូចជា សត្វឆ្មា បក្សី ក្រពើ និងកូនតោតូចៗចំនួនប្រាំក្បាល។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៩នេះ កន្លងទៅ។

សាកសពសត្វអស់ទាំងអស់នោះ សុទ្ធសឹងតែជាកេរដំណែលបុរាណ ដែលបានបន្សល់ទុកតាំងពីអំឡុងឆ្នាំ៦៦៤ និង ៣៣២ មុនគ្រិស្ដសករាជមកម៉្លេះ ដែលមកទល់ពេលនេះត្រូវបានគេតម្កល់ទុក នៅឯតំបន់ប្រវិត្តិសាស្រ្ពពីរ៉ាមីតសាការា ភាគខាងត្បូងនៃទីក្រុងកៃរ៉ូ។

លោកអគ្គលេខាធិការបុរាណវិទ្យានៃក្រុមប្រឹក្សាជាន់ខ្ពស់របស់ប្រទេសអេហ្ស៊ីប ក៏បានបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំង ចំពោះការលេចឡើងនូវរូបរាងរបស់ពពួកកូនតោតូចៗ ដែលវាមានសភាពគួរឱ្យចាប់ចិត្តខុសពីសត្វដទៃ។ លោកក៏បានបន្ថែមជុំវិញការប្រទះរុករកឃើញនូវប្រភេទថ្មមួយដុំ មានរូបរាងដូចទៅនឹងសត្វកំភេម ដែលត្រូវបានគេសន្មត់ថា ជាវត្ថុពុំងាយជួបប្រទះ និងមានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្ត៕