(ប៊ែកឡាំង)៖ លោក Jurgen Klinsmann ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃក្លឹបអាជីព Hertha Berlin រហូតដល់ចប់រដូវកាលឆ្នាំ២០១៩-២០២០ ដើម្បីជំនួសកៅអីអ្នកចាត់ការ Ante Covic ដែលត្រូវបានបណ្តេញចេញ ក្រោយដឹកនាំធ្លាក់ទម្រង់លេងខ្លាំង។

នេះជាការងារដំបូងរបស់បុរសជនជាតិអាល្លឹម៉ង់ វ័យ ៥៥ឆ្នាំដែលអត់ការងារធ្វើគិតចាប់តាំងពីត្រូវបានសហរដ្ឋអាមេរិក បញ្ចប់តំណែងជាអ្នកចាត់ការទូទៅកាលឆ្នាំ២០១៦ គ្រាដែល Hertha Berlin បានកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ១៥ ក្នុងកំពូលអាល្លឹម៉ង់ Bundesliga ក្រោមការដឹកនាំរបស់អ្នកចាត់ការ Covic វ័យ ៤៤ឆ្នាំដែលទើបត្រូវបានតែងតាំងកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

អតីតធ្លាប់ជាកីឡាករ ក៏ដូចជាដឹកនាំក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឹម៉ង់ផងនោះ Jurgen Klinsmann នឹងត្រូវដឹកនាំ Berlin លេងប្រកួតដំបូងទល់នឹងក្រុម Borussia Dortmund ក្នុងដីនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕