(ភ្នំពេញ)៖ នេះជាលើកទី១០ហើយ ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យ «Mnet ASAIN MUSIC AWARD 2019» ឬ «MAMA Concert Award 2019» បានធ្វើឡើង ហើយទទួលបានការគ្រាំទ្រពីបណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ខណៈកម្មវិធីនេះមានក្រុមតារាចម្រៀងកូរ៉េល្បីៗ​ជាច្រើនក្រុមមកបង្ហាញខ្លួន ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ដ៏ធំនេះកាន់តែកក្រើកឡើង។

ក្រុមចម្រៀងជាច្រើននឹងមកជួបគ្នាលើវេទិកាឆាកប្រគំតន្ត្រីខួប១០ឆ្នាំ «Mnet ASAIN MUSIC AWARD 2019» ដែលប្រព្រឹត្តទៅនៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន។ យើងសង្ឃឹមថា នឹងធ្វើឲ្យប្រិយមិត្តកាន់តែជក់ចិត្ត។ ជាងនេះទៅទៀត ក៏មានក្រុមតារាចម្រៀងជាច្រើនចូលរួម​ដូចជា​ ក្រុម BTS, ក្រុម BLACK PINK, ក្រុម (G)I-DLE, ក្រុម ITZY, ក្រុម Twice, ក្រុម EXO, ក្រុម SOMI, ក្រុម HWASA, ក្រុម TAEMIN, ក្រុម Red Velvet, ក្រុម NCT 127។ តើក្រុមណាដែលទទួលបានពានរង្វាន់ច្រើនជាងគេ?

ព្រឹត្តិការណ៍ដ៏អស្ចារ្យខួប១០ឆ្នាំ «Mnet ASAIN MUSIC AWARD 2019» ដែលធ្វើឡើងនៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន មានអ្នកចូលទស្សនារាប់ម៉ឺននាក់ ព្រោះតែចង់ឃើញក្រុមតារាចម្រៀង ដែលជា Idol របស់ខ្លួន។

ស្ថានីយទូរទស្សន៍ MYTV និង Page MYTV នឹងធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យខួប១០ឆ្នាំ MAMA នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤៖០០នាទីរសៀល ដល់ម៉ោង ៨យប់ ពីទីក្រុងណាកូយ៉ា ប្រទេសជប៉ុន៕