(ភ្នំពេញ)៖ ឆ្នាំនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើប្រកួតនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយត្រូវរង់ចាំការប្រកួតជម្រុះរវាងក្រុម Chainat FC, Chiangmai FC, Chiangrai United។ ក្រោន ត្រូវបានអញ្ជើញឲ្យចូលរួមពានរង្វាន់ Leo Pre-Season Cup 2020 គ្រោងធ្វើឡើងនៅលើទឹកដីនៃប្រទេសថៃ។

ការប្រកួតទាំងអស់មានក្រុមចូលរួមចំនួន ១២របស់ថៃ Muangthorng United, Thai Port FC, Chiangrai United, , Prachuap FC, Chainat FC, Chiangmai FC Nakhonratchasima FC, Khonkaen FC ,Pathum United , Udonthani FC, និង Nong Bua Pitchaya FC, Rayong FC ចំណែកក្រុម៣របស់អាស៊ានរួមមាន ភ្នំពេញក្រោន, Tampines Rovers, Lao Toyota និង Cerezo Osaka តំណាងឲ្យក្លឹបអាស៊ី។

សូមបញ្ជាក់ថា ភ្នំពេញក្រោន ធ្លាប់ចូលរួមពានរង្វាន់ខាងលើនេះម្តងហើយកាលពីឆ្នាំ២០១៩ ដោយបរាជ័យ ៤-០ ពេលជួប Nakhonratchasima FC ក្រោមការដឹកនាំរបស់អ្នកចាត់ការ Leonardo Vitorino៕