(សេអ៊ូល)៖ ទីបំផុតតារា K-POP ស្រីអតីតសមាជិកក្រុម 2NE1 បានត្រឡប់មកវិស័យសិល្បៈវិញហើយ បន្ទាប់បញ្ចប់កុងត្រាជាមួយផលិតកម្ម YG នៅដើមខែវិច្ឆិកាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជាការកត់សម្គាល់ ប៉ុន្មានសប្តាហ៍ក្រោយពីបញ្ចប់កុងត្រាជាមួយ GY CL បានបញ្ចេញវីដេអូចម្រៀងខ្លីមួយបទ ក្រោមចំណងជើងថា «In The Name Of Love» នៅលើ Youtube និង Instagram ផ្ទាល់ខ្លួនរបស់នាង ដើម្បីសាកល្បងការវិលត្រឡប់មកវិថីសិល្បៈឡើងវិញ។

«In The Name Of Love» គឺជាអាល់ប៊ុមរបស់ CL ដែលនឹងនិយាយពីការរំសាយក្រុម 2NE1 រយៈពេល៣ឆ្នាំមកហើយនោះ។ អាល់ប៊ុមនេះ នឹងបន្ថែមចម្រៀងថ្មីចំនួន ៦បទបន្ថែម ខណៈចូលដល់ថ្ងៃទី៤ ខែធ្នូខាងមុខនេះ នាងនឹងបញ្ចេញចម្រៀងថ្មីចំនួន២បទ ក្នុង Youtube របស់នាង៕