(ចិន)៖ ប៉ូលីសក្នុងស្រុកនៃទីក្រុងហុងកុងបាននិយាយថា ពួកគេនឹងចាប់ផ្ដើមធ្វើការអនុវត្តបេសកកម្មដោយផ្ទាល់ ចំពោះការឆែកឆេរគ្រឿងអាវុធជាតិផ្ទុះ នៅឯសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ វិច្ឆិកា ២០១៩ កន្លងទៅនេះ។

ក្រុមភ្នាក់ងារប៉ូលីសផ្ទាល់ក៏បានប្រទះឃើញនូវគ្រាប់បែកសាំងចំនួន ៣.៨០១ ដប់, គ្រាប់បែកហ្គាសចំនួន ៩២១ ជាមួយនឹងសារធាតុគីមីចំនួន ៥៨៨ ដែលក្នុងនោះសុទ្ធសឹងតែជាជាតិអាស៊ីត និងសារធាតុរាវមួយចំនួន ដែលត្រូវបានក្រុមការងាររឹបអូសបានភ្លាមនៅនឹងកន្លែង។ ការបំពេញកិច្ចការនេះប្រកបទៅបានយ៉ាងរលូន ដោយពុំមានជនអនាមិកណាម្នាក់មករារាំង និងមានគោលបំណងធ្វើឱ្យបេសកកម្មខូចខាតឡើយ។ ក្រុមការងារ CGTN ក៏ផ្ដិតបាននូវទិដ្ឋភាពដ៏កម្រមួយចំនួននៅក្នុងសាកលវិទ្យាល័យដោយផ្ទាល់ ដើម្បីឱ្យមិត្តអ្នកអានទាំងអស់បានទស្សនាផងដែរ៕