(ចិន)៖ ការរងការខូចខាតផ្ទៃដីមួយកន្លែង ពេលនេះកំពុងត្រូវបានគេប្រទះរកឃើញ ដែលជាទីតាំងគ្របដណ្ដប់ពោរពេញទៅដោយគ្រាប់ស្រូវ សរុបទាំងអស់បីហិចតា ស្ថិតនៅខេត្តហឺណាន ភូមិភាគកណ្តាលនៃប្រទេសចិន ដែលមានអាយុកាលតាំងពី ៤០០០ឆ្នាំមុនមកម៉្លេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្មីៗនេះ៕

ទីតាំងផ្ទុកគ្រាប់ស្រូវបុរាណទាំងអស់នេះ ត្រូវបានគេប្រទះរកឃើញនៅឯស្រុក ហួយយ៉ាង នៃទីក្រុងហ្សូជូ ដែលពេលនេះត្រូវបានគេចាឫកទុកជាសារីរិកធាតុនៃវប្បធម៌ឡុងសាន ដែលវាជាអរិយធម៌របស់មនុស្សទាំងអស់ នានៃសម័យកាលចុងសតវត្សនៃយុគថ្មរំលីង និងតំបន់ទំនាបទន្លេលឿង។ ការរុករកឃើញនូវវត្ថុកេរដំណែលអស់ទាំងនេះ បានផ្ដល់អត្ថប្រយោជន៍ និងសារសំខាន់ជាច្រើនសម្រាប់មនុស្សទាំងអស់ ទៅលើការសិក្សាអំពីចំណេះដឹងប្រព័ន្ធសង្គម និងវប្បធម៌ អរិយធម៌ ដែលបានបន្សល់ទុកតាំងពីបុរាណមក៕