(ឥណ្ឌា)៖ គំនរពពុះជាច្រើនបានលេចឡើង គ្របដណ្ដប់ពាសពេញឆ្នេរខ្សាច់ដ៏ល្បីល្បាញមួយរបស់ប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់ថាជាឆ្នេរ ឈិនណៃ កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ធ្នូ ២០១៩។

ក្រុមអ្នកជំនាញបានបន្ថែមឱ្យដឹងចំពោះជុំវិញហេតុការណ៍ចម្លែក ដែលបានកើតឡើងនេះថា វាបណ្ដាលមកការវាយប្រហារ និងឥទ្ធិពលភ្លៀងធ្លាក់មួយរយៈកន្លងមកនេះ ដែលកាន់តែបន្តពីមួយថ្ងៃទៅមួយថ្ងៃ បូករួមជាមួយនឹងសារធាតុគីមី ដែលមានក្នុងទឹកជាច្រើន ក៏វាអាចជាកត្តាសំខាន់ក្នុងការប្រែប្រួលភាពខុសប្រក្រតី ចំពោះហេតុការណ៌ដ៏ចម្លែកមួយនេះផងដែរ។

ស្ថានភាពដ៏កម្រនេះក៏បានផ្ដល់នូវផលអាក្រក់ព្រមជាមួយគ្នាវិញដែរ ដោយបានបង្អាក់ដល់ការនេសាទ និងដំណើររបស់ភ្ញៀវទេសចរណ៍មួយចំនួនទៀតផង៕