(ប្រទេសចិន)៖ ហេតុការណ៌នេះបានកើតឡើង កាលពីថ្ងៃទី ៣ ខែ ធ្នូ ស្ថិតនៅចំណុចទីតាំងអគារកម្ពស់ប្រាំពីរជាន់មួយកន្លែង នៃភូមិភាគនិរតីប្រទេសចិន ដែលទទួលបានការជួយសង្គ្រោះយ៉ាងស្វិតស្វាញ ពីក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ៦ ធ្នូ ២០១៩

ឆ្កែមួយក្បាលនោះត្រូវបានគេប្រទះឃើញ ខ្លួននិងជើងរបស់វាទាំងពីរបានផុងជាប់ទៅនឹងចន្លោះដំបូលអគារនោះទាំងស្រុងតែម្ដង ដោយពុំអាចកម្រើកបាន ទើបភ្លាមៗនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើប្រាស់ជណ្ដើរដើម្បីធ្វើការជួយសង្គ្រោះ ក្នុងការនាំសត្វសុនខនោះទៅរកម្ចាស់វាវិញ ដោយសុវត្ថិភាព៕