(ទីក្រុងឡុងន៌)៖ ក្រុមហ៊ុនស៊តបាយនាពេលថ្មីៗនេះ បានបន្តបើកបង្ហាញនូវការដាក់លក់ដេញថ្លៃជាលើកទីពីរម្ដងទៀត ចំពោះអតិថិជនដែលជាប្រិយមិត្ត និងអ្នកស្រលាញ់ចូលចិត្តតួអង្គទាំងឡាយ នៅក្នុងខ្សែភាពយន្តស្តារវារណ៌ ជាមួយខលឡិកសិនដែលមានចំណងជើងថា «ស្តារវារណ៌អនឡាញ» គួបផ្សំនឹងជម្រើសជាច្រើន ដែលអតិជនអាចរកជាវទំនិញអស់ទាំងនេះ បានតាមរយៈគេហទំព័រ របស់ក្រុមហ៊ុនផ្ទាល់ចាប់ពី ថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែធ្នូ នេះតទៅ។

កម្មវិធីដ៏ពិសេសនេះ បានសម្រិតសម្រាំងឡើង និងបានដាក់ឲ្យដំណើរការរយៈពេលមុនមួយថ្ងៃ បន្ទាប់ពីការចាក់បញ្ចាំងសម្ភោធរឿង «Star Wars: The Rise of Skywalker» ដែលជាចំណីចក្ខុចុងក្រោយបង្អស់ សម្រាប់ការបញ្ចប់ខ្សែភាពយន្តខ្នាតធំនេះ៕