(ប្រទេសអាមេរិក)៖ កាលពីថ្ងៃព្រហស្បត៍កន្លងទៅនេះ នៅតាមបណ្ដោយដងវិថីវៀលមីងទុន មានហេតុការណ៌ដែលបង្ករឲ្យមានភាពចលាចល គួបផ្សំនឹងការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកដំណើរ និងប្រជាជនទាំងឡាយដែលរស់នៅទីនោះ ដែលជាការលិចឡើងនូវសត្វខ្លាឃ្មុំទំនង ជាវង្វេងផ្លូវមួយក្បាល។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ៦ ធ្នូ ២០១៩

យោងតាមប្រភពខាងលើបានឲ្យដឹងទៀតថា ស្របពេលជាមួយគ្នានេះដែរ បណ្ដាលក្រុមភ្នាក់ងារប៉ូលីសប្រចាំតំបន់ បានកំពុងធ្វើការស្វះស្វែងរករាល់តម្រុយពីកន្លែងលាក់ខ្លួន របស់សត្វខ្លាឃ្មុំមួយក្បាលនេះ យ៉ាងស្វិតស្វាញ។

យ៉ាងណាមិញភ្នាក់ងារប៉ូលីសក៏បានបន្តផ្ដល់ដំណឹងបន្ថែមថា ក្រុមការងារទាំងអស់នឹងធ្វើការជ្រើសរើស វិធីសាស្រ្តសុវត្ថិភាពដោយការប្រើប្រាស់ថ្នាំសម្ងប់អារម្មណ៍ ក្នុងការធ្វើឱ្យរាងកាយសត្វនោះ មានសភាពស្ងប់សុខមិនអាចមកយាយីយើងបានប៉ុណ្ណោះ ប៉ុន្តែក្នុងគម្រោងការចុះបំពេញបេសកកម្ម គឺផ្ដោតលើគោលបំណងតែមួយគត់នោះ គឺដើម្បីជាកិច្ចធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្ការហានិភ័យដែលអាចនឹងកើតមានឡើង ពុំថាប្រើប្រាស់មធ្យោបាយណាក៏ដោយ រឺអាចនឹងឈានដល់ធ្វើការបាញ់ប្រហារចំពោះវា៕