(ភ្នំពេញ)៖ កាលបរិច្ឆេទសម្រាប់ការប្រកួតបាល់ទាត់ AFC Cup 2020 វគ្គជម្រុះចុងក្រោយ (Play-Off) មុនឈានទៅកាន់វគ្គចែកពូល ព្រះខ័នរាជស្វាយរៀងដែលជាជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ2019 នឹងត្រូវទទួលបន្ទុកជាម្ចាស់ផ្ទះសម្រាប់ជើងទីមួយទទួលក្រុមជើងឯករងលីគកំពូលឡាវ Master 7 ត្រូវបានបង្ហាញហើយដែលនឹងធ្វើឡើងនៅថ្ងៃពុធ ទី២២ ខែមករា ជើង១ និងជើងទីពីរថ្ងៃពុធ ទី២៩ ខែមករា។

អ្វីដែលសំខាន់ផងនោះ ក្រុមផ្សេងៗដែលមាន Lalenok United របស់ទីម័រខាងកើតត្រូវជួបជាមួយ PSM Makassar មកពីឥណ្ឌូនេស៊ី និង Indera របស់ប្រ៊ុយណេប៉ះជើងឯកមីយ៉ាន់ម៉ា Yangon United។

សូមបញ្ជាក់ថា ក្រុមឈ្នះនៅវគ្គ Play-Off ចំនួនពីរនឹងឡើងទៅបំពេញកៅអីក្នុងពូលដែលក្រុមផ្សេងៗទៀតរង់ចាំរួចស្រេចពីការចាប់ពូលនៅថ្ងៃទី១០ ខែធ្នូ សម្រាប់តំបន់អាស៊ាន (ASEAN Zone)៕