(ម៉ានីល)៖ ជំនួបប្រកួតរវាងក្រុម U22 កម្ពុជា ប៉ះ U22 មីយ៉ាន់ម៉ា ដើម្បីដណ្តើមចំណាតថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ នៅ SEA Games ឆ្នាំ២០១៩ ចាប់ផ្តេីម។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ដែលជាការជួបគ្នាលើកទី២ ជាការជួបគ្នាលេីកទីពីររវាងក្រុមទាំងក្រោយពេល U22 កម្ពុជា ធ្លាប់ចាញ់ U22 មីយ៉ាន់ម៉ា ២-១ កាលពីប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល A ដ្បិតជាក្រុមជ្រុះចេញក្នុងវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ពោលកម្ពុជា ចាញ់ក្រុមវៀតណាម ៤-០ គ្រាដែលមីយ៉ាន់ម៉ា ចាញ់ឥណ្ឌូនេស៊ី ៤-២ ក្នុងនាទីបន្ថែម។

នៅថ្ងៃអង្គារ ទី១០ ខែធ្នូនេះដែរ ការប្រកួតដណ្តើមមេដាយមាស នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដោយក្រុមវៀតណាម ត្រូវប៉ះក្រុម U22 ឥណ្ឌូនេស៊ី ចាប់ផ្តេីមនាម៉ោង៧យប់នេះ នៅកីឡាដ្ឋាន Rizal Memorial នេះដែរ៕