(បរទេស)៖ នៅសួនសត្វប៊ីលីន មានការប្រារព្ធឡើងនូវកម្មវិធី ការបើកបង្ហាញឈ្មោះដំបូងបង្អស់ ចំពោះវត្តមានរបស់កូនខ្លាឃ្មុំផេនដាមួយគូ ដែលទើបនឹងចាប់កំណើត នាអំឡុងខែកញ្ញាកន្លងទៅនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

ឈ្មោះនីមួយៗរបស់កូនខ្លាឃ្មុំផេនដា មានលក្ខណៈបូករួមគ្នាជាពីរភាសាព្រមជាមួយអត្ថន័យ នៃឈ្មោះទាំងពីរប្រភេទ ដែលទទួលបានពីការផ្ដល់អោយអំពីលោកអភិបាលក្រុង ប៊ីលីន គឺលោក ម៉ៃឃើលម័រឡឺរជនជាតិអាឡឺម៉ង់ និងលោកអគ្គរដ្ឋទូតចិន លោក វូខេន ដែលក្នុងនោះត្រូវបានគេឲ្យដឹងថាមានឈ្មោះដូចជា «ម៉េងស៊ាង» ដែលបង្កប់អត្ថន័យថា «ក្ដីសុបិនដែលតែងប្រាថ្នាចង់បាន» រីឯ «ម៉េងយាន» វិញមានន័យថា «ក្តីសុបិន្តដែលយើងបានបំពេញ»។

វាក៏ជាវត្តមានដំបូងបង្អស់ ដែលពុំធ្លាប់កើតមានពីមុនមកនៅលើទឹកដីអាឡឺម៉ង់ឡើយ។ សាធារណៈជនទាំងឡាយក៏អាចរីករាយចូលរួមទស្សនាទាំងអស់គ្នា បានដោយផ្ទាល់ ចំពោះការបើកបង្ហាញខ្លួន របស់កូនសត្វខ្លាឃ្មុំទាំងពីរនៅសួនសត្វប៊ីលីន នាអំឡុងខែមករា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕