(ភ្នំពេញ)៖ បន្ទាប់ពីបំពេញភារកិច្ចយ៉ាងល្អ ក្នុងនាមតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី ប្រកួត សម្រស់ បវរកញ្ញា ចក្រវាល ប្រចាំឆ្នាំ ២០១៩ (Miss Universe 2019) នៅ Atlanta, Georgia សហរដ្ឋអាមេរិក, ពេលនេះ កញ្ញា សំណាង អេលីណា មកត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ជាមួយនឹងការទទួលរងចាំពីសំណាក់ក្រុមការងារ និងបងប្អូនជាច្រើននាក់ នៅព្រលានយន្តហោះ។

បវរកញ្ញា សំណាង អេលីណា បានមកដល់មាតុភូមិវិញ នៅរាត្រីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹងការរង់ចាំស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ក្រុមគ្រួសារ និងក្រុមការងារ។ ទោះមិនបានទទួលជ័យលាភីក្នុងកម្មវិធីខាងលើ តែកញ្ញា សំណាង អេលីណា បានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អ និងបានបង្ហាញវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកយ៉ាងច្បាស់ៗ តាមរយៈឈុតតំណាងជាតិ «ព្រះនាងឥន្ទ្រទេវី»។ បន្ថែមពីនេះ កញ្ញាបានបង្ហាញពីទំនាក់ទំនងយ៉ាងល្អ ជាមួយនឹងបេក្ខនារីមកពីប្រទេសផ្សេងៗទៀតផងដែរ។

គួរជម្រាបថា បវរកញ្ញា ដែលគ្រងមកុដក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Miss Universe 2019» គឺបានទៅលើបេក្ខនារីមកបីអាហ្វ្រិកខាងត្បូង គឺកញ្ញ Zozibini Tunzi អាយុ២៦ឆ្នាំ៕