(សេអ៊ូល)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់ K-POP គឺ Park Bom និង Sandara Park បានរួមគ្នាបកស្រាយនូវចម្រៀងមួយបទក្រោមចំណងជើងថា «The First Show»។ បទនេះ ត្រូវបានគេដឹងថា ជាចម្រៀងដំបូងរបស់តារាស្រីទាំងពីរ ដែលចាប់ដៃគ្នាច្រៀងចម្រៀង បន្ទាប់ពីរំសាយក្រុម 2NE1។

ទោះបីជា Sandara Park ធ្លាប់បង្ហាញវត្តមានក្នុងចម្រៀងរបស់ Park Bom ដូចបទកន្លងទៅចំណងជើងថា «Spring» ក៏ដោយ តែការរួមគ្នាច្រៀងបទថ្មី « The Firsh Show» ពេលនេះ ត្រូវបានគេសម្គាល់ថា បានបង្ហាញពីចំណង មិត្តភាពដ៏រឹងមាំ ក្នុងនាមជាអតីតមិត្តរួមក្រុម។

ត្បិតពេលនេះ អ្នកទាំងពីរជាតារាចម្រៀងក្នុងផលិតកម្មផ្សេងគ្នា តែការរាប់អាន ភាពស្និទ្ធស្នាល បានធ្វើឲ្យអ្នកទាំងពីរ សម្រេចបាននូវការសហការគ្នាយ៉ាងល្អ ជាមួយនឹងបទថ្មីនេះ ដែលត្រូវបានបញ្ចេញក្នុងផលិតកម្ម D-Nation.

ចង់ដឹងថាចម្រៀងរបស់អ្នកទាំងពីរពិរោះ មានមានអត្ថន័យដូចម្តេចខ្លះ បន្តទស្សនាវីដេអូខាងក្រោម៖