(ភ្នំពេញ)៖ តារាសម្តែងស្រីដងខ្លួនសិចស៊ី ទឹកមុខមានមន្តស្នេហ៍ កញ្ញា ដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសទីផ្សារសិល្បៈ គឺមមាញឹកតែម្តង។ យ៉ាងណាមិញ ថ្មីៗនេះនាងស្រាប់តែក្តោបបានតំណាងជាតួជំទាវ ក្នុងរឿងភាគថ្មីរបស់ផលិតកម្មហង្សមាស ជាមួយនឹងសាច់រឿងគួរឲ្យចាប់អារម្មណ៍ សម្តែងជាតួស្រីមានរូបសម្រស់ស្រស់សោភា តាំងពីក្មេង រហូតដល់វ័យចាស់។

ជាការកត់សម្គាល់ ភាពយន្តថ្មីដែល ដួង ម៉ានិច ចូលរួមសម្តែងមានចំណងជើងថា «កូនប្រសារអ្នកមាន» ដែលជាខ្សែ ភាពយន្តថ្មីមួយ ទៀត សម្រាប់ឆ្នាំថ្មីនេះ និងដើម្បី បម្រើចំនីចក្ខុទស្សនិកជន។ បន្ថែមពីនេះ តាមរយៈផេកហ្វេសប៊ុករស្មីហង្សមាស បានបង្ហាញវីដេអូមួយបង្ហាញថា កញ្ញា ដួង ម៉ានិច ត្រូវសម្តែងជាតួជំទាវ ដែលមានឈ្មោះថា លោកស្រីផា និង ជំទាវផា។ បើតាមសាច់រឿង ដួង ម៉ានិច បានដើរតួជាកូនប្រសារស្រី ដែលមានចរិកឆ្នាស់ឆ្នើមផងនោះ។ តាមរយៈការសម្តែងជាតួជំទាវពេលនេះ ដួង ម៉ានិច ត្រូវបានទស្សនិកជនជាច្រើនលើកសរសើរ ពីការសម្តែងរបស់នាង ថាកាន់តែមានភាពរីកចម្រើន និងស័ក្តសមក្នុងតួប្រភេទនេះតែម្តង។

តាមរយៈវីដេអូ ដួង ម៉ានិច ក៏បានផ្តាំផ្ញើរខ្សែដល់ទស្សនិកជនជួយគាំទ្រដល់រូបនាងក៏ដូចជាសិល្បករ ជាច្រើន ទៀត ដែលបានចូលរួមសម្ដែងនៅលើសាច់រឿង «កូនប្រសារអ្នកមាន» នេះផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖