(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្មសាន់ដេលោក ខាន់ ជេមស៍បានប្រកាសបណ្ដាក់ទុនរកស៊ីជាមួយផលិតផលថែរក្សាសម្រស់មួយមុខបន្ថែមទៀត ហើយ លើការងារសិល្បៈបច្ចុប្បន្នគឺ ជាផលិតផលប្រភេទសាប៊ូលាងមុខធម្មជាតិដែលមានគុណភាពខ្ពស់នាំចូលពីបរទេស។

លោក ខាន់ ជេមស៍បានប្រាប់ឲ្យដឹងថាសាប៊ូលាងសម្អាតនិងថែរក្សាស្បែកមុខដែលលោក បាននាំចូលមកគឺម៉ាក ម៉ាល់វី (MALVE) ដែលបានឆ្លងកាត់ការធ្វើតេស្ត គុណភាព និងទទួលស្គាល់ត្រឹមត្រូវ។ វាជាផលិតផលដែលផលិតនៅប្រទេសថៃហើយកំពុងតែពេញនិយមខ្លាំងដោយសារតែជាសាប៊ូធម្មជាតិ និងមាន គុណភាពខ្ពស់ ហើយអ្នកដែលបានប្រើផលិតផលនេះម្ដងហើយធានាថា មិនអាចដកចិត្តបានឡើយ។

តារាចម្រៀងរូបនេះបានលើកឡើងថាមូលហេតុដែលនាំឲ្យលោកសម្រេចរកស៊ីលើការនាំចូលផលិតផងខាងលើបន្ថែមពីលើអាជីពសិល្បៈដែលកំពុងតែមមាញឹក នោះក៏ព្រោះតែខ្លួនមើលឃើញថា ទីផ្សារការប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងពេញនិយមខ្លាំងទើបលោកនាំយកផលិតផលដែលមាន គុណភាពនេះ ដើម្បីតម្រូវការអតិថិជន ។

ម្ចាស់បទ «របាំ ចង ស្នេហ៍» បានបញ្ជាក់ច្បាស់ៗ ថាបច្ចុប្បន្នលោកក៏កំពុងតែប្រើប្រាស់សាប៊ូនេះ ដោយសារតែវាមានគុណភាព និងមិនប៉ះពាល់ដល់ស្បែកមុខ។ ចំពោះតម្លៃវិញលោកក៏បានសិក្សាទីផ្សារច្បាស់លាស់រួចហើយផងដែរគឺការលក់ចេញអតិថិជនអាចទទួលយកបានក្នុង នោះលោកកំពុងតែស្វែងរកដៃគូចែកចាយបន្ត ទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។

ការនាំចូលផលិតផលសាប៊ូលាងមុខម៉ាក MALVE មកក្នុងទីកម្ពុជាគឺ ជាជំហានដំបូងប្រសិនបើមានការគាំទ្រច្រើនលោក គ្រោងនឹងនាំផលិតផលថែរក្សាសម្រស់ជា ច្រើនទៀតចូលមកបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន៕