(ភ្នំពេញ)៖ កាលពីថ្មីៗនេះ VJ រតនា ដែលជាអតីតពិធីករ នៅស្ថានីយ៍ទូរទស្សន៍ My TV និងភរិយា បានឈ្នះពាន រង្វាន់ឆ្នើមលើកដំបូង នៅឯប្រទេសថៃ ចាប់តាំងពីខ្លួនមានឈ្មោះ ជាម្ចាស់ក្រុមហ៊ុន រយៈពេលជាង២ឆ្នាំ លើផលិតផលថែរក្សាសម្រស់ ក្នុងព្រឹត្តិការណ៍ធំ ដែលមានអ្នកជំនួញឆ្នើមមកពី៣៦ប្រទេស នៅជុំវិញពិភពលោកចូលរួម ដែលធ្វើឲ្យគូស្វាមី អ្នកជំនួញមួយគូនេះ មានអារម្មណ៍រំភើប និងញញឹមបិទមាត់មិនជិតតែម្ដង។

ជាមួយនឹងការទទួលបានពានរង្វាន់នេះ VJ រតនា បានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភរិយារបស់លោក គឺអ្នកនាង
លឹម លីសា ដែលជាម្ចាស់ក្រុមហ៊ុន ZZana Cosmictic Co.,LTD ទទួលបានពានឆ្នើមជាលើកទី១ នៅក្នុងព្រឹត្តិការណ៍ធំ ដែលមានរហូតដល់៣៦ប្រទេស នៅជុំវិញពិភពលោកចូលរួម។ លោកថា ភរិយារបស់លោក ទទួលបាន ពានរង្វាន់ «THE BEST OF ASAIN STAR AWARERS» នៅទីក្រុង បាងកក ប្រទេសថៃ ដែលជាកម្មវិធីប្រគល់ពាន «the Best Healthy and Beauty products» ដល់អ្នកឆ្នើមទាំង ៣៦ ប្រទេសមកពីតំបន់អាស៊ី និងពិភពលោក។

VJ រតនា បានថ្លែងបន្តថា នេះជាជោគជ័យមួយ ដែលរូបលោកនិង ភរិយា ខិតខំប្រឹងរយ:ពេល ជាង២ឆ្នាំ ចាប់តាំងពីបាននាំចូលផ្ដាច់មុខផលិតផល ក្រៅប្រទេសមកចរាចរណ៍ទីផ្សារ។ លោកសង្កត់ធ្ងន់ថា នេះជាក្ដីរំពឹងដែលលោក និង ភរិយា បានទន្ទឹងរង់ចាំរយៈពេលយ៉ាងយូរមកហើយ ។

ជាមួយនឹងអារម្មណ៍សប្បាយចិត្ត VJ រតនា បានធ្វើការបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការទទួលពាន លោក និងភរិយា មិនទាន់ត្រឡប់មកស្រុកភ្លាមៗនោះទេ ដោយនឹងត្រូវបន្តធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសថៃខ្លះៗ និង ពិភាក្សាពីរឿងផលិតផល ជាមួយអ្នកឯកទេសថៃបន្ថែមទៀតផងដែរ៕