(ភ្នំពេញ)៖ តារាចម្រៀងប្រុសពន្លកថ្មី ដែលតែងតែចម្រៀង Cover បទរបស់រៀមច្បងល្បីៗឡើងវិញ គឺលោក អៀង វុត្ថាបានធ្វើអោយគេស្គាល់និងល្បីថែមមួយកំរឹតទៀតក្រោយពីធ្លាប់ចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី៣ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ពិតណាស់ លោក អៀង វុត្ថា ត្រូវបានគេដឹងថា ធ្លាប់ចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី៣ តែមិនបានទទួលជ័យលាភីឡើយ។ តែយ៉ាងណា បច្ចុប្បន្នតារារូបនេះ កំពុងពន្លកក្នុងពិភពសិល្បៈខាងផ្នែកចម្រៀង តាមរយៈការជ្រើសរើសនូវចម្រៀងល្បីៗរបស់រៀមច្បងមកច្រៀងឡើងវិញ។ ជាក់ស្តែងបទដែលលោក ច្រៀងឡើងវិញចំណងជើងថា «ក្លិនផ្កាម្លិះ» គឺទទួលបានការចូលរួមយ៉ាងច្រើនក្នុង Youtube រហូតដល់ទៅជាង១លានដងឯណោះ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបរិបទជីវិត ព្រមទាំងការងារសិល្បៈវិវត្តន៍ដល់កម្រិតណាហើយនោះ លោកនឹងមកបង្ហាញទស្សនិកជន តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នឹងធ្វើការផ្សាយផ្ទាល់ពីផេក Fresh News TV នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕ឧប្ថមធំដោយ សិប្បកម្ម រ៉ារី