(បរទេស)៖ សហគ្រាសអន្តរជាតិឯកជនធំៗជាច្រើន គេសង្កេតឃើញ សំទុះនៃការចូលរួមចំណែកដើម្បីវាយលុកក្ដោបក្ដាប់ទំហំទីផ្សារភាគហ៊ុនពាណិជ្ជកម្មចិន កាន់តែកើតឡើងជាសន្ធឹកសន្ធាប់នាអំឡុងរយៈ ពេលខែ១១ ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ

ទីក្រុងយីវូនៃខេត្តហ្សេជាំងដែលជាទីតាំងមជ្ឈមណ្ឌលលក់រាយនូវរាល់គ្រប់មុខទំនិញដែលអាចឲ្យអតិថិជនធ្វើការស្វែងរកព្រមទាំងជាវទំនិញស្របតាមតម្រូវការ របស់ខ្លួនបានយ៉ាងងាយស្រួល។ ក្រៅពីនេះ វាក៏ជាក្រុមហ៊ុនដែលចូលរួមចំណែកធំបំផុតក្នុងការផលិតរាល់គ្រប់មុខទំនិញទាំងអស់សម្រាប់រដូវកាលគ្រិស្តម៉ាសនេះ ដែលបានធ្វើការចែកចាយនាំចេញពាសពេញ ទូទាំងពិភពលោក ផងដែរ៕