(លីវើភូល)៖ ក្រុមជើងឯកអឺរ៉ុប Liverpool កំពុងចរចាទិញកីឡាករខ្សែប្រយុទ្ធជប៉ុន Takumi Minamino ដែលមានតម្លៃទិញផ្តាច់កិច្ចសន្យាត្រឹមតែ ៧.២៥លានផោនប៉ុណ្ណោះពីក្លឹប Salzburg របស់អូទ្រីស។

កីឡាករដែលមានវ័យទើបតែ ២៤ឆ្នាំ Minamino បានធ្វើឲ្យលោក Jurgen Klopp មានការចាប់អារម្មណ៍នៅពេលរូបគេស៊ុតបាន ១គ្រាប់នៅ Anfield កាលពីខែតុលា ឆ្នាំ២០១៩ ក្នុងជំនួបដែល Liverpool យកឈ្នះ Salzburg ៤-៣ នៅ UEFA Champions League និងបានបង្ហាញជាលើកទី២ ផងដែរ ពេលចាញ់ Liverpool ២-០ នៅថ្ងៃបិទបញ្ចប់ពូល។

Minamino បានកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនារដូវកាលនេះ តាមរយៈស៊ុតបាន ៩គ្រាប់ ពីការបង្ហាញខ្លួនបាន ២២ប្រកួត និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១១គ្រាប់ផងដែរ។

ប្រសិនបើការចរចាទទួលបានជោគជ័យ Minamino នឹងក្លាយជាកីឡាករ Liverpool ទី១ នាខែមករា ឆ្នាំ២០២០ ខាងមុខ ដ្បិតពួកគេ (Liverpool) ទទួលបានកៅអី១ ឡើងទៅវគ្គ ១៦ក្រុមនៃ UCL និងកំពុងឈរនៅកំពូលដាច់ផងដែរក្នុង Premier League៕