(ភ្នំពេញ)៖ ព្រះសង្ឃមួយ១អង្គ ព្រ៖នាមព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត​ សមាជិក​កុដិ​២៤ វត្ត នាគវ័ន​ បាន​ប្រកាស​លើ​បណ្ដាញ​សង្គម Facebook ព្រះ​អង្គរ​នា​​ព្រឹក​នេះ​ថា ​នៅ​​ថ្ងៃ​ទី​២៨ ខែ ធ្នូ ឆ្នាំ ២០១៩ ខាង​មុខ​នេះ ជា​ថ្ងៃ​​ចំរើន​ព្រះជន្ម​របស់​ព្រះ​អង្គ ​លោក​​​មាន​​បំណង​​យក​បច្ច័យ​២០​លាន​រៀល​​ ដែល​បាន​មក​​ពី​ការ​​ជ្រះ​ថ្លា​របស់​ពុទ្ធបរិស័ទ​នានា នា​ពេល​កន្លង ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​កំពុង​ខ្វះ​ខាត​។

កន្លង​មក​ជា​រៀង​រាល់​ឆ្នាំ ព្រះ​សង្ឃ​ដែល​ល្បី​ខាង​ទស្សន៍ទាយ មើល​ជំងឺ​ ផ្លូវ​ក្រៅ​ផ្លូវ​ក្នុង ហើយ​មាន​អ្នក​ជឿ​ច្រើន ហើយ​ថែម​មាន​ទាំងមានញាតិញោម ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេសជា​ច្រើន ជឿជាក់​នោះ ពេល​បុណ្យ​ចំរើន​ព្រះជន្ម​របស់​ព្រះ​អង្គ​ម្ដងៗ ព្រះ​អង្គ​តែង​តែ​ធ្វើ​បុណ្យ​ចែក​ទាន​ជា​ញឹក​ញាប់ មិន​ដែល​អាក់ខាន​ឡើយ។ ទទឹម​គ្នា​នោះ​ដែរ ព្រោះ​អង្គ​តែង​តែ​ចែក​ទាន​ដល់​ជន​ក្រីក្រ ព្រម​ទាំង​អ្នក​សិល្បៈ​ក្រីក្រ ចាស់ជរា​ជា​ដើម។

ជា​មួយ​នឹង​ការ​ប្រកាស​ខាង​​លើ​នេះ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិក​កុដិ​២៤ វត្តនាគវ័ន ក៏​បាន​អំវនាវ ដល់​ញាតិញោម​ពុទ្ធបរិស័ទ ​​ចង់​ចូល​រួម​ជា​មួយ​ព្រះអង្គ ​ដោយ​ក្ដី​ជ្រះថ្លា នៅ​ថ្ងៃ​នោះតែ​​ម្ដង ​​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​​វេលា​​ម៉ោង​៨​ព្រឹក។

Facebook ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បាន​សរសរ​បែប​នេះ​ថា «ខ្ញុំ​ព្រះករុណា​​​អាត្មាភាព​​ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត​ សមាជិក​កុដិ​២៤ វត្ត នាគ​វ័​ន ​នៅ​ថ្ងៃ​ទី​២៨ ខែ ធ្នូ ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ជា​ថ្ងៃ​(​ចំរើន​ព្រះជន្ម​អាត្មាភាព​)ទន្ទឹម​គ្នា​នោះ​ដែរ​ ខ្ញុំ​ព្រះករុណា​​​អាត្មាភាព​​មាន​​បំណង​​ យក​បច្ច័យ​២០​លាន​រៀល​​ ដែល​បាន​មក​​ពី​ការ​​ជ្រះ​ថ្លា​របស់​ពុទ្ធបរិស័ទ​នានា នា​ពេល​កន្លង ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​កំពុង​ខ្វះ​ខាត​។ ដូច​នេះ​​ប្រសិន​បើ​ញាតិញោម​ចង់​ចូល​រួម ​ជា​មួយ​អាត្មាភាព អាច​ចូល​រួម​ជា​មួយ​អាត្មាភាព​ បាន​ដោយ​ក្ដី​ជ្រះថ្លា នៅ​ថ្ងៃ​នោះ​តែ​​ម្ដង ​​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​​វេលា​​ម៉ោង​៨​ព្រឹក ឬ​អាច​ទាក់ទង​​លេខ​ទូរសព្ទ ០១៧ ៦០៩ ៩៩៩ /០១១ ៩៩៩៩ ២៥ ​/ ០៧១ ៩៩៩៩ ៩២៥»៕