(ក្រុងតូរីន)៖ Cristiano Ronaldo រកបាន ២គ្រាប់ក្នុងជំនួបដែលម្ចាស់ផ្ទះ Juventus យកឈ្នះគូប្រជែង Udinese ៣-១ នាយប់មិញនេះ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ៩គ្រាប់ ដេញពីតាមពីក្រោយកីឡាករ ៣រូបក្នុងតារាង Top Scorer នៅក្របខណ្ឌ Serie A នារដូវកាលនេះ។

២គ្រាប់របស់កីឡាករដែលមានវ័យជិត ៣៥ឆ្នាំទៅហើយនោះគឺបានកើតឡើងនៅនាទីទី៩ និងនាទីទី៣៧ មុនពេលខ្សែមប្រើដែលជាមិត្តរួមក្រុម Leonardo Bonucci រកបានគ្រាប់ទី៣ នៅនាទី៤៥ មុនពេលរបូត ១គ្រាប់នៅនាទីចុងម៉ោង។

២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យ Ronaldo កើនគ្រាប់ស៊ុតបាន ៩គ្រាប់ហើយនៅក្របខណ្ឌកំពូលអ៊ីតាលី Serie A នារដូវកាលឆ្នាំ២០១៩-២០២០ នេះ គិតត្រឹមសប្តាហ៍ទី១៧ ជើងទី១ បន្តដេញតាមពីក្រោយគូប្រជែង ៣នាក់ផ្សេងទៀតរួមមាន Ciro Immobile របស់ក្លឹប Lazio ដែលរកបាន ១៧គ្រាប់ច្រើនជាងគេ និងលេខ២ មាន ២នាក់គឺ Romelu Lukaku របស់ក្លឹប Inter Milan និង Joao Pedro របស់ក្លឹប Cagliari៕